តាមមុខលក្ខណវិទូ ប្រជ្រុយនៅលើថ្ងាសបុរសភេទអាចទស្សន៍ទាយកម្រិតមានក្ររបស់ពួកគេបាន ។ ប្រជ្រុយនៅទីតាំងទី១: ប្រសិនបើនេះ ជាប្រជ្រុយពណ៌ក្រហម នឹងនាំមកឲ្យម្ចាស់របស់វានូវ សំណាងអំពីប្រាក់កាសនិងមនោសញ្ចេតនា ។ ប្រជ្រុយនៅទីតាំងទី២: បុរសភេទមានប្រជ្រុយនៅទីតាំងនេះ តែងតែចងគំនុំ, ឆាប់ខឹង និង បាត់បង់ការគ្រប់គ្រងអារម្មណ៍ ។ រឿងនោះ ធ្វើឲ្យពួកគេក្លាយជាមនុស្សកំណាចនៅក្នុងក្រសែ ភ្នែករបស់មនុស្សភេទផ្ទុយ ។ ប្រជ្រុយនៅទីតាំងទី៣: នេះជាប្រជ្រុយ “ប្រឆាំងឪពុក” ពោលគឺមិននាំមកនូវសំណាង និង អំណោយផលដល់ឪពុកបង្កើតរបស់ខ្លួនឡើយ។ ប្រជ្រុយនៅទីតាំងទី៤: មានប្រជ្រុយនេះគឺ XY ដែលមានតែភាពរីកចម្រើន, ចង់បានការដំឡើងបុណ្យស័ក្តិ និង មានតំណែងខ្ពស់នៅក្នុងសង្គម ។ ប្រជ្រុយនៅទីតាំងទី៥: អ្នកគឺជាមនុស្សរីករាយខ្លាំង, ស្វាហាប់ និង ចូលចិត្តធ្វើការងារដែលមានលក្ខណ:សង្គម ដូចជាបរិច្ចាគឈាម, ការងារស្ម័គ្រចិត្ត, មនុស្សធម៌ … ។ ប្រជ្រុយនៅទីតាំងទី៦: នេះជាប្រជ្រុយនាំមកនូវសំណាងដោយចៃដន្យ ។ ប្រជ្រុយនៅទីតាំងទី៧: ពេញមួយជីវិតរបស់អ្នកនឹងជួបសំណាងច្រើន, មានជីវិតសុខសាន្ត និង មិនឆ្លងកាត់ព្យុះភ្លៀងច្រើនឡើយ ។ ប្រជ្រុយនៅទីតាំងទី៨: អ្នកមានប្រជ្រុយនេះ តែងតែជួបការរាំងស្ទះច្រើនអំពីមនោសញ្ចេតនា គ្រួសារ និង អាចត្រូវបែកចេញពីសាច់ញាតិតាំងពីនៅវ័យក្មេងខ្លាំងណាស់ ។ ប្រជ្រុយនៅទីតាំងទី៩: ប្រសិនបើនេះជាប្រជ្រុយពណ៌ក្រហម អ្នកគឺជាមនុស្សដែលមានសំណាងធំអំពីប្រាក់កាស, ការងារអាជីវកម្មតែងតែប្រព្រឹត្តទៅដោយគ្មានហានិភ័យ និង ប្រមូលផលបានគំនរទ្រព្យសម្បត្តិយ៉ាងច្រើន ។ ប្រជ្រុយនៅទីតាំងទី១០: ប្រជ្រុយនេះដូចជាពាក្យព្រមានមួយ និង រំលឹកអ្នកឲ្យមានការប្រុងប្រយ័ត្នពេញទំហឹង នៅពេលចូលរួមក្នុងសកម្មភាពដែលមានលក្ខណ:ផ្សងព្រេង ដូចជាឡើង ភ្នំជាដើម ដើម្បីបង្ការកុំឲ្យជោគអាក្រក់កើតឡើង ។ ប្រជ្រុយនៅទីតាំងទី១១: ប្រសិនបើមានប្រជ្រុយធម្មជាតិនេះ អ្នកត្រូវមានការម្ចាស់ការបន្ថែមទៀតនៅក្នុងទំនាក់ទំនងសង្គម ដោយសារវានឹងជួយឲ្យអ្នកមានអារម្មណ៍រីករាយ និង គេចផុត ពីជំងឺធ្លាក់ទឹកចិត្ត ឬ ការព្រួយបារម្ភប្រចាំថ្ងៃ ។ ប្រជ្រុយនៅទីតាំងទី១២: នេះជាប្រជ្រុយនាំមកនូវប្រាក់និងទ្រព្យសម្បត្តិដល់ម្ចាស់របស់វា ។ ប្រសិនជាប្រជ្រុយពណ៌ក្រហម អ្នកនឹងកសាងបានអាជីពដ៏អស្ចារ្យ ហើយត្រូវបានមនុស្សគ្រប់គ្នាស្គាល់កេរ្តិ៍ឈ្មោះរបស់អ្នក ៕
អត្ថន័យ១២ប្រជ្រុយនៅលើថ្ងាសបុរសភេទ
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:47:00 AM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:47:00 AM
Rating:
No comments: