ទីតាំង​ក្នុងផ្ទះ​ដែលមិនគួរ​ដាក់​គ្រែ​ដេក - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទីតាំង​ក្នុងផ្ទះ​ដែលមិនគួរ​ដាក់​គ្រែ​ដេក


ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66
ការដាក់​គ្រែ​ក្រោម​បង្អួច​, ឈម​ជាមួយ​កញ្ចក់ ឬ ក្រោម​ពិ​ដាន​ជម្រាល ... គឺជាទីតាំង​មិនល្អ​ដែល​ត្រូវ​ចៀសវាង ។​ កំហិត​ការដាក់​ក្បាល​គ្រែ​ចំ​ពីក្រោម​បង្អួត ។ ប្រសិនបើ​មិនមាន​ជម្រើស​ផ្សេង អ្នក​ត្រូវ​ប្រើប្រាស់​រី​ដូ​ក្រាស់​ដើម្បី​បិទបាំង​បង្អួច ។​ ១. គ្រែ​ដេក​ក្រោម​ពិ​ដាន​ជម្រាល​ ​នៅពេល​ដេក​នៅលើ​គ្រែ​មួយ​ដែល​នៅ​ផ្នែក​ខាងលើ​គឺជា​ពិ​ដាន​ជម្រាល ថាមពល​របស់​អ្នក​នឹងត្រូវ គំរាម​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​ទ្រាំទ្រ​សម្ពាធ​ឥតឈប់ឈរ ។ ថ្ងៃ​យប់​គឺជា​ពេលវេលា​តែមួយគត់ ដើម្បី​ឲ្យ សរីរាង្គ​មានឱកាស​ស្តារ​និង​បង្កបង្កើត​ថាមពល​ឡើងវិញ ។ ការ​ដេក​នៅក្រោម​ពិ​ដាន​ជម្រាល នឹង​រារាំង​សកម្មភាព​នេះ ដូច្នេះ​សុខភាព​របស់​អ្នក​អាច​រង​ឥទ្ធិពល​យូរអង្វែង ។ ក្រៅពីនេះ ការ​ដេក​នៅ ក្រោម​សណ្ឋាន​ពិ​ដាន​ដូច្នេះ ក៏បង្ក​ឲ្យ​បាត់បង់​សុវត្ថិភាព​អារម្មណ៍ និង បង្ក​ឲ្យ​ថាមពល​ចុះខ្សោយ​ដែរ ។​ ​២. គ្រែ​ដេក​នៅ​ជិត​ទ្វារ​បន្ទប់​ ​គ្រែ​ដេក​នៅ​ជិត​ទ្វារ​បន្ទប់ដេក ដែល​ត្រូវបាន​ចាត់ទុកថា​ជា​វិមាន​នៅក្នុង​ហុងស៊ុយ ដោយសារ​ទ្វារ​ចេញចូល​តែង​នាំ​បរិមាណ​ថាមពល​ខ្លាំងក្លា​បំផុត​ចូលក្នុង​បន្ទប់ ។ ប្រភព​ថាមពល​នេះ​អាច​ហួស​កម្រិត​ថាមពល​ដែល​សរីរាង្គ​ត្រូវការ​ពេលដេក​សម្រាក​នៅលើ​គ្រែ ។ ដើម្បី​បង្កើត​ហុងស៊ុយ​ល្អ​នៅក្នុង​បន្ទប់ដេក អ្នកត្រូវការ​ប្រភព​ថាមពល​បំប៉ន និង សម្រាកលំហែ​នៅ​ជុំវិញ​គ្រែ ។​ ៣. ព្យួរ​វត្ថុ​នៅ​ផ្នែក​ខាងលើ​គ្រែ​ ​ជាការ​ពិត​មិនត្រូវ​ដាក់​របស់​ធ្ងន់​, ជួង​ខ្យល់​, អំពូល​ភ្លើង និង កង្ហារ​ពិ​ដាន​នៅ​ចំ​ផ្នែក​ខាងលើ​គ្រែ​ដេក ឡើយ ព្រោះ​វា​នឹង​បង្កើត​ប្រភព​ឃាតកម្ម និង មិនមាន​សុវត្ថិភាព ។​ ៤. គ្រែ​ដេក​ឈម​ជាមួយ​ទ្វារ​ចេញចូល​ ​គ្រែ​ដេក​មាន​ក្បាល​គ្រែ ឬ ជើង​គ្រែ​ឈម​ជាមួយ​ទ្វារ​បន្ទប់​ត្រូវបាន​វាយតម្លៃថា​ជាទី​តាំង​អាក្រក់​បំផុត ។ ទីតាំង​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​គុណភាព​ដំណេក​ស្កប់ស្កល់​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​ឲ្យ​មាន អារម្មណ៍​បាត់បង់​សុវត្ថិភាព ធ្វើ​ឲ្យ​អ្នក​ងាយ​ជួប​សុបិន​អាក្រក់ និង បាត់បង់​ប្រភព​ថាមពល​នៅពេល ព្រឹក​ឡើង​ទៀតផង ។​ ៥. គ្រែ​ឈម​ជាមួយ​កញ្ចក់​ ​ផ្ទាំង​កញ្ចក់​មួយ​ឈម​ជាមួយ​គ្រែ​នឹងធ្វើ​ឲ្យ​ថយចុះ​ដោយផ្ទាល់​នូវ​ថាមពល​សរីរាង្គ​នៅពេល​ដេក ។ ថ្ងៃ​យប់ ពេលដែល​អ្នក​ដេក​គឺជា​ពេលវេលា​ដែល​ឧស្ម័ន​ខ្សោយ​បំផុត ប៉ុន្តែ​កញ្ចក់​បែរជា​វត្ថុ​មាន​កម្លាំង ឆ្លុះបញ្ចាំង​យ៉ាងខ្លាំង​ក្លា ដែល​ងាយ​រុញ​ថាមពល​របស់​សរីរាង្គ​ចេញ​ក្រៅ​បំផុត ។ ជាងនេះទៀត នៅ​អាច ជួប​សុបិន​អាក្រក់​ពេលដេក​ឈម​ជាមួយ​កញ្ចក់ ។​ ៦. គ្រែ​ដេក​នៅក្រោម​បង្អួច​ ​តាម​ហុងស៊ុយ គ្រែ​នៅក្រោម​បង្អួច ពិសេស​គឺ​ផ្នែក​ក្បាល​គ្រែ​នៅជាប់​បង្អួច មិនល្អ​សម្រាប់​សុខភាព ឡើយ ។ ថ្ងៃ​យប់ គឺជា​ពេលវេលា​ដែល​សរីរាង្គ​មនុស្ស​ត្រូវការ​បំពេញបន្ថែម​ថាមពល​ឡើងវិញ និង​ត្រូវ បានការ​ពារ ដើម្បី​បង្កបង្កើត​ឡើងវិញ​នូវ​ភាពរឹងមាំ ។ អាស្រ័យហេតុនេះ គែម​ក្បាល​គ្រែ​គប្បី​មាន​ភាព មាំទាំ ហើយ​ផ្នែក​ខាងក្រោយ​ក្បាល​គ្រែ​ក៏ត្រូវ​មាន​ជញ្ជាំង​មាំទាំ​ដែរ ។ ប្រសិនបើ​ដេក​នៅ​ចំ​ពីក្រោម​បង្អួច អ្នកនឹង​មិនមាន​ជំនួយ ក៏ដូចជា​ការការពារ​ណា​ឡើយ ៕


ទីតាំង​ក្នុងផ្ទះ​ដែលមិនគួរ​ដាក់​គ្រែ​ដេក ទីតាំង​ក្នុងផ្ទះ​ដែលមិនគួរ​ដាក់​គ្រែ​ដេក Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:05:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.