ក្រុមអ្នកស្រុកនៅតំបន់ Alto Turiacu Indian ក្នុងព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល បានលើកគ្នាជាច្រើននាក់ទៅការពារព្រៃឈើរបស់ពួកគេ ដែលរងការគំរាមកំហែងដោយពួកឈ្មួញកាប់ឈើ។ ការប្រថុយជីវិតចេញទៅបង្ក្រាបដោយខ្លួនឯងនេះ គឺដោយសាររដ្ឋាភិបាលខ្វះការចាត់វិធានការទៅលើពួកកាប់បំផ្លាញព្រៃឈើខុសច្បាប់ទាំងនោះ។ ក្រុមអ្នកស្រុកដែលមកពីកុលសម្ព័ន្ធ Ka’apor និងកុលសម្ព័ន្ធ៤ផ្សេងទៀត បានរកឃើញជំរំរបស់ពួកកាប់ឈើ ហើយបានដុតកម្ទេចសម្ភារៈកាប់ឈើ ដែលមានទាំងគ្រឿងចក្រ និងឡានសម្រាប់ដឹកជញ្ជូនថែមទៀតផង។ ចំណែកពួកកាប់ឈើ ត្រូវបានពួកគេចាប់ចង និងវាយទាត់ធាក់យ៉ាងដំណំ មុនបណ្ដើរចេញពីក្នុងព្រៃទៅកាន់ផ្លូវ។ ក្រៅពីកម្ទេចជំរំរបស់ពួកបំផ្លាញព្រៃឈើ ក្រុមអ្នកស្រុកក៏បានបង្កើតជំរំការពារព្រៃឈើនៅក្នុងតំបន់ដែលរងការបំផ្លាញនោះផងដែរ។ ចង់ដឹងថាការបង្ក្រាបនោះមានទិដ្ឋភាពបែបណា សូមមើលរូបភាពដែលថតដោយលោក Lunae Parracho អ្នកថតរូបរបស់សារព័ត៌មាន Reuters ដែលរួមដំណើរទៅជាមួយក្រុមអ្នកស្រុក ដូចខាងក្រោម៖
ទិដ្ឋភាពអ្នកស្រុកនៅព្រៃអាម៉ាហ្សូន លើកគ្នាទៅកម្ចាត់ពួកបំផ្លាញព្រៃឈើ សាហាវញាក់សាច់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:13:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
8:13:00 PM
Rating:


No comments: