ចម្លាក់​ព្រះ​វិស្ណុ សម័យ​នគរ​ភ្នំ នៅ​វត្ត​មហា​ធាតុ (​ខេត្ត​នគរ​ស្រី​ធម្មរាជ​) - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចម្លាក់​ព្រះ​វិស្ណុ សម័យ​នគរ​ភ្នំ នៅ​វត្ត​មហា​ធាតុ (​ខេត្ត​នគរ​ស្រី​ធម្មរាជ​)


​​នៅក្នុង​ព្រះវិហារ​នៃ​វត្ត​ព្រះមហា​ធាតុ (​វរ​មហាវិហារ​) ក្នុង​ទី​រួម​ខេត្ត មឿង​នគរ (​ស្រី​ធម្មរាជ​) ដែល​ស្ថិតក្នុង​ភូមិភាគ​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន យើង​បានឃើញ​ក្នុងចំណោម​ព្រះ​បដិមា​បុរាណ​ជាច្រើន វត្តមាន​របស់​ព្រះ​វិស្ណុ​មួយអង្គ គួរ​ឲ្យ​ចាប់អារម្មណ៍​។​ ​ ​វត្ថុបំណង​នៃ​អត្ថបទ​នេះ គឺ​ការបកស្រាយ​នូវ​ប្រវត្តិ និង​តួនាទី​នៃ​ចម្លាក់​ខាងលើនេះ ក្នុង​វប្បធម៌​ខ្មែរ​នា​សម័យ​វប្បធម៌​ហ្វូ​-​ណន​។ ជាការ​ពិតណាស់ ដែល​សព្វថ្ងៃនេះ ខេត្ត​នគរ​ស្រី​ធម្មរាជ ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​នៃ ព្រះរាជាណាចក្រ​ថៃ ប៉ុន្តែ​ដោយ​សំអាង​លើ​កាល​ប្ប​ប្រវត្តិ​ចិន នា​ស​.​វ​ទី​៣ យើង​អាច​ដឹង​ង​ថា ដើមឡើយ ខេត្ត​នេះ គឺជា​ភាគ​មួយ​នៃ​រដ្ឋ​ខ្មែរ​ដំបូងបង្អស់​។​ ​ ​សូម​រំឭកថា ចម្លាក់​ដ៏​កម្រ​នេះដែរ ត្រូវបាន​រកឃើញ​នៅក្នុង​បុរាណ​ស្ថាន​មួយ​នៃ​វត្ត​ព្រែង ក្នុងភូមិ​វត្ត​ព្រះ​ព្រែង ស្រុក​ណា​សាន ឃុំ​ព្រហ្ម ខេត្ត​នគរ​ស្រី​ធម្មរាជ មាន​កំពស់​ប្រមាណ​ជា ០​ម៉ែត្រ ៦៥ ហើយ​ធ្វើ​អំពី​ថ្ម (​រូបភាព​ទី​១)​។ ម្យ៉ាងវិញទៀត ភិនភាគ​នៃ​ចម្លាក់​ព្រះ​វិស្ណុ​នេះ មិន​ខុសប្លែក​ប៉ុន្មាន​ពី​ចម្លាក់​មួយទៀត ដែល​គេ​បាន​ជួបប្រទះ​ក្នុង​ខេត្ត​ខាងលើនេះ (​រូបភាព​ទី​២)​។​ ​ ​ប្រភព​បុរាណវិទ្យា​បាន​ឲ្យ​ដឹងថា វត្ត​ខាងលើ គឺជា​ទីប្រជុំជន​បុរាណ​ដ៏​សំខាន់​មួយ ស្ថិតនៅ​ទិស​ខាងលិច​ឈៀង​ខាងត្បូង ចម្ងាយ​ប្រមាណ​ជា ៨​គ​.​ម ពី​ទីក្រុង ហើយ​បុរាណ ខេត្ត​នគរ​ស្រី​ធម្មរាជ​បច្ចុប្បន្ន​។ លក្ខណៈពិសេស ដែល​គេ​ត្រូវ​យកចិត្តទុកដាក់ គឺ​ដងខ្លួន​របស់​ព្រះ​វិស្ណុ​ខាងលើ មាន​រាងស្តើង ត្រ​ប៉ែត​។ នៅទីនេះ ព្រះអាទិទេព​ទ្រង់​គ្រង​សំពត់​វែង​មួយ (​ធោ​តី​) ព្រះ​ហត្ថ​ខាងឆ្វេង​កាន់​ខ្យងស័ង្ខ ខាងស្តាំ​កាន់​ផែនដី ឬ​ភូគោល​។
​ដើម្បី​បញ្ជាក់​ឲ្យ​អស់​មន្ទិលសង្ស័យ​នូវ​ចំណាស់​នៃ​ព្រះ​បដិមា​បែប​ព្រាហ្មណ៍​និយម​ខាងលើ យើង​ត្រូវ​សិក្សា​ថា ក្រៅពី​ខេត្ត​នគរ​ស្រី​ធម្មរាជ​សព្វថ្ងៃនេះ ថា​តើ​មាន​ប្រភេទ​ព្រះ​វិស្ណុ​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ដែរឬទេ​? ​ ​តាមពិតទៅ នៅក្នុង​ទីក្រុង​បុរាណ​អង្គរបុរី និង​នៅ​កំពង់ផែ​អូរ​កែវ គេ​ក៏បាន​ប្រទះ​នូវ​ចម្លាក់​ដូចគ្នា​មួយចំនួន​ដែរ ដែល​អាយុកាល​ស្ថិតក្នុង​អម្លុង​ស​.​វ​ទី​៣-៤​នៃ​គ​.​ស​។​ ​ ​ការរកឃើញ​នូវ​ចម្លាក់​បុរាណ​នេះ ក្រៅពី​ធ្វើ​ឲ្យ​យើង​ឃើញ​នូវ​ឧត្តមភាព​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា ថែមទាំង​បាន​ជួយ​ជំរុញ​ការស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​នៃ​អាណាចក្រ​ហ្វូ​-​ណន​បន្ថែមទៀត​។ បើ​និយាយ​មួយបែប​ទៀត គេ​អាច​ចាត់ទុកថា ចម្លាក់​បុរាណ​ខាងលើនេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​អភិវឌ្ឍន៍​ចំណេះដឹង​ស្តីពី​រដ្ឋ​ហ្វូ​-​ណន ដែល​វត្តមាន​ត្រូវបាន​កត់ត្រា​ដោយ​កំណត់ហេតុ​ចិន​។​ ​ ​មានការ​លើកឡើងថា បើសិនជា​ចម្លាក់​ព្រះ​វិស្ណុ​នៅ​វត្ត​ព្រែង បាន​រក្សា​នូវ​ទ្រង់ទ្រាយ​ដើម​បែប​ឥណ្ឌា ដូច​ព្រះ​បដិមា​នៅ​ប្រទេស​ឥណ្ឌា ក្នុង​សម័យកាល​ដូចគ្នា ទំនងជា​បានទទួល​ឥទ្ធិពល​ផ្ទា​ល់ពី​មជ្ឈមណ្ឌល​ម​ថុ​រា សម័យ​កុ​សាណៈ​។ តាមពិតទៅ ទស្សនៈ​នេះ សម​ហេតុផល​ណាស់ ក៏ប៉ុន្តែ​អ្វីដែល​យើង​អាច​រំឭក​បំភ្លឺ​បន្ថែម​នៅទីនេះ​គឺថា ចម្លាក់​យើង ដោយឡែក​ពិតជា​បានទទួល​ឥទ្ធិពល​ពី​មជ្ឈមណ្ឌល​ផ្សេងៗ​ឯទៀត​ដែរ ដូចជា អ​ន្ធ្រា​ប្រទេស​ជាដើម ដែល​បាន​រីកដុះដាល​នៅ​ប្រទេស​ឥណ្ឌា​ពីស​.​វ​ទី​២ ដល់ទី​៣-៤​នៃ​គ​.​ស​។ ​គឺ​ប្រការ​នេះហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ចម្លាក់​ព្រះ​វិស្ណុ​នេះ​មាន​ភាពប្រែប្រួល​ខុសប្លែក​ពី​ចម្លាក់​ឥណ្ឌា​នៅ​ម​ថុ​រ៉ា ឬ​នៅ​អ​ន្ធ្រា​ប្រទេស​បន្តិច ហើយ​ប្រកបដោយ​លក្ខណៈ​សំយោគ​៕

ផលប្រយោជន៍​ខ្ទឹមស

ឆ្លងចរន្តឆេះរថយន្តខ្ទិច

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់​ស្រាល​៤​នាក់​

ស្ដ្រី​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវ​ប្ដី​ជា​ចុងភៅ​សម្លាប់​និង​ចម្អិន​ក្នុង​ឆ្នាំង

ប្រការគួរយលើដឹងអំពីការប្រើប្រាស់់ថ្នាំធ្វើអោយសម្រស់ស្អាត

ព័ត៌មានថ្មីៗទៀត

មន្រ្តី​កម្ពុជា​នឹង​ទៅ​កោះ​ណូរូ​ដើម្បី​ជួប​ជន​ភៀស​ខ្លួន​ដែល​ធ្វើ​បាតុកម្ម​មិន​ចង់​មក​កម្ពុជា

ក្មេងស្រី​ម្នាក់ អាយុ​ទើបតែ ៥ ឆ្នាំ ត្រូវ​ឪពុកចិញ្ចឹម ចាប់រំលោភ​បានសម្រេច

ត្រឡប់ទៅទំព័រដើមវិញ

ពលករខ្មែរ១២នាក់ចុះពីរថយន្តបម្រុងដើរឆ្លងដែនខុសច្បាប់ត្រូវនគរបាល​ ការពារព្រំដែនប៉ុស្តិ៍ស្វាយព្រៃទប់ស្កាត់
ចម្លាក់​ព្រះ​វិស្ណុ សម័យ​នគរ​ភ្នំ នៅ​វត្ត​មហា​ធាតុ (​ខេត្ត​នគរ​ស្រី​ធម្មរាជ​) ចម្លាក់​ព្រះ​វិស្ណុ សម័យ​នគរ​ភ្នំ នៅ​វត្ត​មហា​ធាតុ (​ខេត្ត​នគរ​ស្រី​ធម្មរាជ​) Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:21:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.