​ព្រះ​ពុម្ព​សម្តែង​ព្រះ​ធម្ម​ចក្រ នា​សម័យអង្គរ​ភ្នំ​ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

​ព្រះ​ពុម្ព​សម្តែង​ព្រះ​ធម្ម​ចក្រ នា​សម័យអង្គរ​ភ្នំ​

​ប្រវត្តិ​របស់​ព្រះ​ពុទ្ធអង្គ ព្រះ​បរមគ្រូ​នៃ​យើង ពុទ្ធប្បវត្តិ​សង្ខេប ដែល​បាន​ប្រតិ​ស្ថាន នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា​បុរាណ គឺ​ហ្វូ​-​ណន ត្រូវបាន​ជនជាតិខ្មែរ​តាំងពី​ជាង ២០០០​ឆ្នាំ មកហើយ យកមក​ចងក្រង​គម្ពី​រ​ជា​បន្តបន្ទាប់ ដើម្បី​ទុកជា​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​នា​ជំនាន់​ក្រោយ ឲ្យ​បាន​ដឹងឮ​គ្រប់ៗ​គ្នា​។ ទន្ទឹមនឹង​សំណេរ​ដៃ​ទាំងនោះ បុព្វ​បុរី ដែលជា​ព្រឹទ្ធាចារ្យ​នា​ជំនាន់​ដើម ក៏បាន​យក​រឿងរ៉ាវ​ទាំង​នោះមក​ឆ្លា​ក់លើ​ថ្ម ឬ​គូ​រលើ​ជញ្ជាំង​ព្រះវិហារ ឬក៏​លើ​ព្រះបត់​ផងដែរ​។ ដូចនេះ វត្ថុ​សិល្បៈ​ទាំងនោះ ដែល​ភាគច្រើន​ស្ថិតនៅតាម​វត្ត​អារាម គឺជា​ភស្តុតាង​នៃ​ការប្រតិបត្តិ​លទ្ធិ​ព្រះពុទ្ធសាសនា​របស់​ខេមរជន​។​ ​ ​ម្យ៉ាងវិញទៀត វា​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ជំនឿ ឬ​ទឹកចិត្ត​ដ៏​មុះ​មុត ជ្រាលជ្រៅ របស់​ពុទ្ធសាសនិក​ខ្មែរ លើ​ព្រះពុទ្ធសាសនា​ផងដែរ​។ នៅក្នុង​អត្ថបទ​នេះ យើង​សូម​លើក​ឥរិយាបថ​ព្រះ​ធម្មទេសនា​របស់​ព្រះពុទ្ធ​អង្គ​តែមួយ ទៅ​ប្រៀបធៀប​ជាមួយនិង​ទិន្នន័យ​មួយចំនួន ដើម្បី​កំណត់​ចំណាស់​នៃ​ឥរិយាបថ​នេះ ក្នុង​វិស័យ​ពុទ្ធបដិមា​កម្ម​ខ្មែរ​។​ ​ ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​សំណង់​វប្បធម៌​នា​សម័យ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ ជាពិសេស​ខាង​ពុទ្ធបដិមា​កម្ម កាលពី​ឆ្នាំ ១៩៩៣ កន្លងមក យើង​បានឃើញ​នូវ​ព្រះ​ពុម្ព​ធ្វើ​អំពី​ដី​ដុត និង​សំណ​មួយចំនួន ដែល​ពាក់ព័ន្ធ​ទៅនឹង​ឆាកជីវិត​របស់​ព្រះសម្មាសម្ពុទ្ធ ដូចជា​កាល​ទ្រង់​ចូល​ព្រះ​បរិនិព្វាន ប្រថាប់​សមាធិ និង​ផ្ចាញ់​មារ​ជាដើម​។ វត្តមាន​របស់​ចម្លាក់​ទាំងនេះ បើទោះបីជា​ពុំមាន​លក្ខណៈ​ពេញលេញ​ក្តី ពិតជា​បាន​ជួយ​ចំណែក​សម្រាប់​យើង ក្នុងការ​ស្វែងយល់​អំពី​សិល្បៈ​បែប​ពុទ្ធ​និយម នា​សម័យ​បុ​រេ​អង្គរ​យ៉ាង​ប្រាកដ​។
​ក្រោយពី​ត្រាស់ដឹង​នូវ​អនុត្តរសម្ពោធិញ្ញាណ នៅ​ថ្ងៃ​ពុធ ១៥​កើត ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំរកា ក្នុង​ព្រះ​ជន្មាយុ ៣៥​ព្រះវស្សា​មក ព្រះពុទ្ធ​អង្គ ទ្រង់​ក៏​សម្តែង​ព្រះធម៌​ចក្រ​កប្ប​វតនៈ​សូត្រ ក្នុងព្រៃ​មិ​ត​ទាយ​វ័ត​។​ ​ ​ព្រះ​សាវ័ក​ទាំង​៥​អង្គ​នោះ រួមមាន ព្រះ​អ​ញ្ញា​កោ​ណ្ឌ​ញ​, ព្រះ​អស្ស​ជិ​, ព្រះមហា​នាម​, ព្រះ​វ​ប្បៈ និង ព្រះ​ភ​ទយៈ ដែល​បាន​ហែរ​តាម​ព្រះអង្គ​គ្រប់ពេលវេលា ដោយ​ស្វាមីភក្តិ​ជាទីបំផុត​។​ ​ ​សារៈសំខាន់​មួយទៀត​នៃ​ការសម្តែង​ព្រះ​ធម្ម​នាគ្រា​ដំបូងបង្អស់​នេះ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ផងដែរ គឺ​ពុទ្ធកិច្ច​ទាំង​៥​ប្រការ ដែល​ព្រះអង្គ​បាន​បំពេញ​ក្នុង​រយៈពេល ៤៥​ព្រះវស្សា មុន​ការ​ត្រាស់ដឹង គឺ​នៅពេល​ព្រឹក បិណ្ឌ​បាត្រ ពេល​រសៀល​ទ្រង់​សម្តែង​ធម្មទេសនា ប្រោះ​ពុទ្ធបរិស័ទ ពេលយប់ ទ្រង់​ប្រទាន​ឱវាទ​ដល់​ព្រះ​ភិក្ខុសង្ឃ​ទាំងឡាយ ហើយ​នៅពេល​ជិត​ភ្លឺ ព្រះអង្គ​ប្រ​មើ​មើល​នូវ​សត្វលោក មានភ័ព្វ​សំណាង ឬ​មិនមាន​។ ​ ​ក្នុង​បណ្តា​ព្រះ​ពុម្ព ធ្វើ​អំពី​មាស ដី​ដុត និង សំណ យើង​ឃើញ​ព្រះសម្មាសម្ពុទ្ធ​ប្រថាប់​លើ​ប​ល័​ង្គ​មួយ ប្រថាប់​តាមបែប​អ៊ឺរ៉ុប ដោយ​ជើង​ពីរ​សំយុង​ចុះ ព្រះ​ហ​ស្ថ​ខាងស្តាំ​លើកឡើង ដោយមាន​មេដៃ និង​ម្រាម​ចង្អុល​ដាក់​ជាប់​គ្នា (​វិ​ត៌​មុ​ទ្រៈ​) រីឯ​ព្រះ​ហ​ស្ថ​ឆ្វេង​លា​ដាក់​លើ​ភ្លៅ​។ ការដែល​ឆ្លាក់​ព្រះពុទ្ធ​អង្គ​ក្នុង​កាយវិកា​ធម្ម​ចក្រ វិចិត្រករ​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ចង់​បង្ហាញថា ព្រះអង្គ​កំពុង​ប្រទាន​ធម្មទេសនា ដើម្បី​ជា​ថ្នូ​ដឹកនាំ អប់រំ បង្ហាត់បង្រៀន​មនុស្សលោក​យើង​នេះ​ឲ្យ​ផុតពី​អវិជ្ជា ដែលជា​ប្រភព​នៃ​ទុក្ខ​។​ ​ ​សូម​រំឭក​ផងដែរ​ថា ទោះបីជា​សព្វថ្ងៃនេះ ពុទ្ធសាសនិក​ខ្មែរ ខុសពី​អ្នកសិក្សា​ស្រាវជ្រាវ មិនបាន​ចងចាំ​ថា ឥរិយាបថ​របស់​ទ្រង់​ខាងលើនេះ មាន​ឈ្មោះថា ប្រ​ល​ម្ព​ប​អ​សនៈ ក្តី ក៏ប៉ុន្តែ​នៅតែ​រក្សាបាន​ឥរិយាបថ​នេះ នៅ​តាមរយៈ​ស្នាដៃ​ដ៏​ចំណាន​របស់ខ្លួន​ផងដែរ​។​ ​ ម្យ៉ាងវិញទៀត ព្រះ​បដិមា​ពុម្ព​ខាងលើនេះ អាចមាន​អាយុ​ច្រើនជាង​សិល្បៈ​មន នៅ​ទ្វារ​វ​តី ដែល​ត្រូវបាន​គេ​កំណត់​កាលបរិច្ឆេទ​រវាង​ស​.​វ​ទី​៧ និង​ទី​១១៕
ពលករខ្មែរ១២នាក់ចុះពីរថយន្តបម្រុងដើរឆ្លងដែនខុសច្បាប់ត្រូវនគរបាល​ ការពារព្រំដែនប៉ុស្តិ៍ស្វាយព្រៃទប់ស្កាត់​

ក្មេងស្រី​ម្នាក់ អាយុ​ទើបតែ ៥ ឆ្នាំ ត្រូវ​ឪពុកចិញ្ចឹម ចាប់រំលោភ​បានសម្រេច



ត្រឡប់ក្រោយវិញ​
​ព្រះ​ពុម្ព​សម្តែង​ព្រះ​ធម្ម​ចក្រ នា​សម័យអង្គរ​ភ្នំ​ ​ព្រះ​ពុម្ព​សម្តែង​ព្រះ​ធម្ម​ចក្រ នា​សម័យអង្គរ​ភ្នំ​ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:32:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.