រាជធានីភ្នំពេញ: យុវជនម្នាក់បើក ម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CH-3441 បើកបរតាមបណ្ដោយផ្លូវលេខ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់
ចំណុចកើតហេតុក្រោមស្ពានអាកាស ៧មករាតោ (ពីរចាស់) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារតែបើកបរក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចផ្លូវកោង
កែងក្រោមស្ពានអាកាស៧មករា (តោពីចាស់) នោះបានចាប់ហ្វ្រាំង បូមមុខ បណ្ដាលឲ្យដួលផ្ទប់ ទៅនឹងថ្នល់ សន្លប់មួយស្របក់ធំ តែម្នាក់ឯង ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៨ នឹង ១៥ នាទីយប់ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៥ ។ តាមប្រភពព័ត៌មាន ពីមន្ត្រីប៉ូលិសបានឲ្យដឹងថា យុវជនម្នាក់នេះបើកបរល្បឿនលឿន ហើយក្នុងស្ថានភាពស្រវឹងជោគជាំ លុះមកដល់ចំណុចខាងលើ ចំកន្លែងផ្លូវកោងផងនោះ បានច្រឡំ ចាប់ហ្វ្រាំងបូមមុខដួលបោកផ្ទប់ទៅនឹងថ្នល់សន្លប់ស្ដូកស្ដឹងតែម្នាក់ឯង ។
ក្រោយកើតហេតុទើបបានអ្នកស្រុកនាំគ្នាជួយរឹតដើមទ្រូងម្នាក់បន្តិចៗ ទើបដឹងខ្លួនឡើងវិញ ។
ក្រោយមកយុវជនម្នាក់នេះបានឡើងជិះម៉ូតូវិលត្រឡប់ទៅផ្ទះដោយខ្លួនឯងបាត់ទៅ ។ ផល្លី
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
3:33:00 PM
Rating:
No comments: