ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា ជិះម៉ូតូដួលរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ១០ នាទីយប់ ថ្ងៃទី ២៤ ខែ មីថុនា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ ៦០៨ នៅចំណុច មុខការដ្ឋានសំណង់ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
ប្រភពព៍ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាក ស្កុបពីពណ៌ស ពាក់ស្លាកលេខ 1BK-9538 ជិះម្នាក់ឯង បើកបរក្នុងទិសដៅពីកើតទៅលិច មានល្បឿនយ៉ាងលឿន ហើយបានចាប់ហ្វាំង ដួលបោកនឹងស័ង្កសី បណ្តោយអោយ បែកមុខបែកមាត់។
ក្រោយពេលកើតហេតុរថយន្តសង្គ្រាះបានដឹកជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលបឹងកក់ ២។ផ្កាយព្រឹក

ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ ស្រវឹងស្រាជិះម៉ូតូដួលរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:06:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.