ខ្យល់.គដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ខ្យល់.គដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង

រាជធានីភ្នំពេញ: យុវជនម្នាក់ឈ្មោះ បេន សុធា អាយុ ៣៣ ឆ្នាំ ស្នាក់នៅ ផ្ទះជួលលេខ ២២៨ បន្ទប់ D៨ ផ្លូវលេខ ១០៣ ស្ថិតក្នុងភូមិ ៤ សង្កាត់ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។ យុវជន
រូបនេះបានមកស្នាក់នៅផ្ទះជួល ជាយូរណាស់មកហើយ នៅពេលកើតហេតុ គេមិនបា​នឃើញ គាត់ចេញមកក្រៅ ដូចសព្វដង ទើបម្ចាស់ផ្ទះមានការសង្ស័យ បាននាំគ្នាទៅគោះទ្វារបន្ទប់ជាច្រើនដង ដោយមិនឮឆ្លើយតបសោះ
ទើបនាំគ្នាគាស់ទ្វារបន្ទប់ ហើយអើតមើល រួចហៅជាច្រើនដង ទៀត នៅតែមិនឆ្លើយតបមកវិញ ទើបដឹងថាយុវជនម្នាក់នេះបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយពុំដឹងថា មកពីមូលហេតុអ្វីនោះ
ទេ ភ្លាមៗនោះដែរ ខណៈពេលម្ចាស់ផ្ទះ ឃើញដេក ស្ដូកស្ដឹងដូច្នេះ ក៏បានទាក់ទង ទៅសមត្ថកិច្ច ឲ្យចុះមកដល់កន្លែង កើតហេតុភ្លាមៗ ហើយបានធ្វើ កោសល្យវិច្ច័យទៅ លើសពចប់ សព្វគ្រប់​ បានបញ្ជាក់ឲ្យដឹងថា សពយុវជនដេកស្លាប់ តែម្នាក់ឯងនេះ ដោយសារតែខ្យល់គពិតប្រាកដមែន ។
ក្រោយកើតហេតុត្រូវបានសមត្ថកិច្ច បានទាក់ទងរកក្រុមគ្រួសារ មកទទួលយកសពទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ផល្លី

ខ្យល់.គដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង ខ្យល់.គដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.