បត់រថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បត់រថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាល

រាជធានីភ្នំពេញ: រថយន្តលិចស៊ីស
បត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុក
បណ្ដាលឲ្យរងរបួសស្រាលម្នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៣ នឹង ៤០ នាទី ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៥ តាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិស ដៅ ពីកើតទៅលិច នៅត្រង់ចំណុច មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូ មួយគ្រឿង ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-0259 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ពងមាន់ ជិះដោយ បុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-7482 បើកបរបញ្ច្រាសទិសដៅ គ្នា បានបត់ឆ្លងផ្លូវដោយមិនប្រយ័ត្ន បណ្ដាលឲ្យម៉ូតូឌ្រីមសង់​ ចាប់ហ្វ្រាំង មិនទាន់ ក៏ជ្រុលទៅបុករថយន្ត ចំពី មុខពេញទំហឹងបណ្ដាលឲ្យដួលរងរបួស ជើងខាងឆ្វេងស្រាល។

ភ្លាមៗនោះដែរខាងរថយន្តបង្ក បានដើរចេញពីរថយន្តគេចខ្លួនបាត់ ឯជនរងគ្រោះនៅអង្គុយរងចាំ ម្ចាស់រថយន្តបង្ក ចូលមកដោះស្រាយ
អស់រយៈពេលមួយម៉ោង តែមិនឃើញ មានដំណាងណា ចូលមកដោះនោះ ទេ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ហើយលើកម៉ូតូ និងយកទាំងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ចរាចរណ៍ជើងគោក ខណ្ឌពោធិ៍សែន ជ័យ រងចាំដោះស្រាយនៅពេល ក្រោយ។ ផល្លី

បត់រថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាល បត់រថយន្តឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 8:16:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.