ស្រវឹងស្រាបើកម៉ូតូបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើកម៉ូតូបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល

រាជធានីភ្នំពេញ: នារីរូបស្រស់ម្នាក់ ស្រវឹងស្រាបើកម៉ូតូចេញពីមុខ ខារ៉ាអូខេសំរិទ្ធិពេជ្រ មិនប្រយ័ត្នជ្រុល ទៅបុកម៉ូតូបុរសកំពុងជិះគ្នាបីនាក់ រងរបួសដៃជើងស្រាល។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង ៤ នឹង ២០ នាទី ទៀបភ្លឺ ថ្ងៃទី ២៧ តុលា ២០១៥ ត្រង់ចំណុចមុខខារ៉ាអូខេ សំរិទ្ធពេជ្រ ស្ថិតក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួល គោក។

តាមប្រភពព័ត័មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញ បុរសបីនាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7025 តាមបណ្ដោយ ផ្លូវលេខ 598 ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់ តែមាននារីរូបស្រស់ម្នាក់ជិះម៉ូតូមួយ គ្រឿងម៉ាក អាយខន ពណ៌ស លាយខៀវខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 1AF-6140 ក្នុងស្ថានភាពស្រវឹងស្រា ជោកជាំ ចេញមកពីមុខខារ៉ាអូខេ សំរិទ្ធិពេជ្រ ជ្រុលទៅបុកម៉ូតូឌ្រីមសង់ កំពុងតែជិះតាមផ្លូវបណ្ដាលឲ្យដួល រងរបួសស្រាល ទាំងបីនាក់ ហើយ នារីស្រវឹងស្រានេះមិនព្រមទទួល ខុសត្រូវនោះទេ ថែមទាំងជេរប្រមាថ និងរារាំងមិនឲ្យអ្នកសាព័ត៌មានថត ថែមទៀតផង បន្តិចក្រោយមក ទើបព្រមឲ្យថត។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ បានសួរនាំទៅភាគីទាំងសងខាង ហើយ បានឲ្យអ្នកទាំងពីរធ្វើការសម្រុះ សម្រួលគ្នា ក្រោយមកនារីបង្ក ដឹងខ្លួន ខុសក៏ព្រមសងឲ្យទៅខាងជនរងគ្រោះចំនួន ៤០ ដុល្លារដើម្បីបញ្ចប់រឿង។ ផល្លី

ស្រវឹងស្រាបើកម៉ូតូបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល ស្រវឹងស្រាបើកម៉ូតូបុកម៉ូតូមួយគ្រឿងទៀតរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 2:12:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.