បើកម៉ូតូចូលផ្លូវខាងស្តាំគេត្រូវរថយន្តបុករងរបួសធ្ងន់ម្នាក់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូចូលផ្លូវខាងស្តាំគេត្រូវរថយន្តបុករងរបួសធ្ងន់ម្នាក់

រាជធានីភ្នំពេញ: បុរសម្នាក់បើកម៉ូតូ បញ្ច្រាសចូលចំណែកផ្លូវខាងស្តាំគេ ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ១០ នឹង ៤០ នាទីយប់ ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៥ តាម បណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ត្រង់ចំណុច ចម្ងាយពីស្តុបរង ៧ ប្រមាណជាង ២០០ ម៉ែត្រ ស្តិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល កើតហេតុ គេបានឃើញម៉ូតូមួយ គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ ពាក់ស្លាក លេខ ភ្នំពេញ 1AX-6848 បើកបរ បញ្ច្រាសទិសដៅចូលមកចំណែកខាងស្ដាំដៃរបស់គេ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាកបាឡែន ពណ៌ទឹក ប្រាក់ បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD-2847 ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើត ទៅលិច តាមបណ្ដោយមហាវិថី សហព័ន្ធរុស្ស៊ី លុះមកដល់ចំណុច កើតហេតុ បានវាក់នឹងម៉ូតូ SL កំពុងបើកបញ្ច្រាសផ្លូវចូលមកខាងស្ដាំដៃគេ បណ្ដាលឲ្យរថយន្តចាប់ហ្វ្រាំង មិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពីមុខ ពេញទំហឹងរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវ បានដឹកបញ្ជូន ទៅព្យាបាលនៅ មន្ទីរពេទ្យ ឯកជនមួយកន្លែង ឯម៉ូតូ និង រថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលចរាចរណ៍ ខណ្ឌសែនសុខ រងចាំដោះស្រាយនៅពេលក្រោយ។ ផល្លី


បើកម៉ូតូចូលផ្លូវខាងស្តាំគេត្រូវរថយន្តបុករងរបួសធ្ងន់ម្នាក់ បើកម៉ូតូចូលផ្លូវខាងស្តាំគេត្រូវរថយន្តបុករងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:31:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.