បើកម៉ូតូវ៉ារថយន្តមិនផុតប៉ះខឿនផ្លូវដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូវ៉ារថយន្តមិនផុតប៉ះខឿនផ្លូវដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់

រាជធានីភ្នំពេញ: បុរសម្នាក់ជិះម៉ូតូ លឿនពេកទៅប៉ះនឹងខឿនផ្លូវដួល ចូលក្រោមកង់រថយន្តខាងក្រោយ បណ្ដាលឲ្យរថយន្តកិនក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាល ពីវេលាម៉ោង ៨ នឹង ២០ នាទីយប់ ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥ តាម បណ្ដោយផ្លូវលេខ ៥៩៨ ទិសដៅពី ជើងទៅត្បូង នៅត្រង់ចំណុចមុខផ្ទះ លក់សំបកកង់រថយន្ត យីហោ ៨៨៨ ដើម ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។

តាមប្រភពព័ត៌មានពីសាក្សី នៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿងម៉ាកកុងតឺន័រ ពណ៌ស បើកបរដោយបុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-9357 ជារថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូន ស៊ីថប តាមបណ្ដោយផ្លូវលេខ ៥៩៨ ទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿនមធ្យម លុះមកដល់ចំណុច កើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកវេវអាហ្វា ពណ៌ខ្មៅ ជិះដោយ បុរសម្នាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CB-0783 ទិសដៅពីជើងទៅត្បូង ស្របទិសដៅតែមួយ ក្នុងល្បឿន លឿនល្មម ខណ:ពេលបើកមកដល់ ទន្ទឹមរថយន្ត ម៉ូតូជនរងគ្រោះបាន បើកវ៉ាខាងស្ដាំ មិនផុតក៏ជ្រុលទៅប៉ះ នឹងខឿនផ្លូវបណ្ដាលឲ្យដួលម៉ូតូ ហើយម្ចាស់រមាលចូលកង់រថយន្ត ខាងក្រោយ បណ្ដាលឲ្យកិនបែកក្បាល ស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ ភ្លាមៗនោះដែររថយន្ត បាន ព្យាយាមបើករត់គេចរហូតមកដល់ រង្វង់មូលកាំកូសុធី ទើបកម្លាំង សមត្ថកិច្ចឃាត់រថយន្តបាន នៅពេល ឃាត់រថយន្តបានហើយ អ្នកបើកបាន បដិសេធថា រថយន្តរបស់គាត់មិន បានកិនមនុស្សនោះទេ តែនៅពេល ពិនិត្យនៅកង់រថយន្តខាងក្រោយ មានស្នាមប្រឡាក់ខួរនឹងឈាមជាប់ នឹងកង់រថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ច ជុំនាញ បានធ្វើការវាស់វែងរួច បានទាក់ទង រកក្រុមគ្រួសាឲ្យមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី ចំណែក រថយន្ត និងអ្នកបើកបរ ត្រូវបាន សមត្ថកិច្ចនាំយកទៅកាន់ស្នងការដ្ឋាននគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយនៅ ពេលក្រោយ។ ផល្លី

បើកម៉ូតូវ៉ារថយន្តមិនផុតប៉ះខឿនផ្លូវដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ បើកម៉ូតូវ៉ារថយន្តមិនផុតប៉ះខឿនផ្លូវដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:40:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.