មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តងោកមួយភាំងបុកបង្គោលភ្លើងខូចខាតរថយន្តយ៉ាងដំណំ


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: ប្ដីប្រពន្ធពីរនាក់បើក រថយន្តសាមយ៉ុង ងោកមួយភាំងបានជ្រុល ចង្កូតទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលរងការខូចខាតរថយន្តយ៉ាងដំណំ តែបង្គោលភ្លើងពុំមានខូចខាតទេ ។
              ហេតុការណ៍នេះកើតឡើងវេលាម៉ោង ១ នឹង ២០នាទីយបរំលងអាធ្រាត ឈានចូលថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយ ផ្លូវម៉ៅ សេទុង ត្រង់ចំណុចមុខ វត្តទួលទំពូង ស្ថិតក្នុងសង្កាត់បឹងកេងកង ៣ ណ្ឌចំការមន។
                              តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធពីរនាក់ បើករថយន្តមួយ គ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ង-9960-ភព.2 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុច កើតហេតុខាងលើ បានងោកមួយភាំង ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យរងការខូចរថយន្តយ៉ាងដំណំ តែសំណាងល្អមិនចំអ្នកលក់មីឆា ខុសប្រហែលមួយម៉ែត្រប៉ុណ្ណោះកំុអីមិនដឹងជាយ៉ាងទេ ភ្លាមៗនោះដែរម្ចាស់រថយន្តពីរនាក់ ប្ដីប្រពន្ធ បានបើកទ្វារថយន្តគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។                   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងហៅជំនាញមកស្ទូច រថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការ រាជធានីភ្នំពេញ រង់ចាំម្ចាស់ រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តងោកមួយភាំងបុកបង្គោលភ្លើងខូចខាតរថយន្តយ៉ាងដំណំ បើករថយន្តងោកមួយភាំងបុកបង្គោលភ្លើងខូចខាតរថយន្តយ៉ាងដំណំ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.