មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជម្លោះពាក្យសម្តីក្លាយជាហិង្សាដកកាំភ្លើងគំរាមត្រូវសមត្ថកិច្ចឃាត់ខ្លួន


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាល ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនរួមនឹងអាវុធ ខ្លី១ ដើម បន្ទាប់ពីបង្ករហិង្សានៅក្នុងគ្រួសារ និងដកកាំភ្លើងទៅភ្ជង់គំរាម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៤ នឹង ៣៥ នាទីល្ងាច ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ ស្ថិតនៅក្នុង ភូមិទួលរការ ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
លោក ហ៊ួ ម៉េងវ៉ាង អធិការរងនគរបាល ខណ្ឌមានជ័យ បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនបុរសខាងលើ រួមជាមួយអាវុធខ្លី១ដើម គឺមានគ្រួសារមួយ ដែលមានផ្ទះនៅទីតាំងកន្លែងកើតហេតុខាងលើ មានកូនចិញ្ចឹម ២ នាក់ គឺជនសង្ស័យ និងម្នាក់ទៀតជាជនរងគ្រោះ ។ ជនរង គ្រោះនិងជនសង្ស័យជាកូនចិញ្ចឹមដូចគ្នា ហើយមានការច្រណែនគ្នាដោយឪពុកស្រឡាញ់ជនសង្ស័យជាង។
លោកអធិការរងបានបន្តទៀតថា មុនពេល កើតហេតុ ជនង្ស័យបានយកប៉ាស័្ពរមក អោយឪពុកនៅផ្ទះ ពេលឃើញជនសង្ស័យ មកផ្ទះជនរងគ្រោះ ដែលជាកូនចិញ្ចឹម នោះមានការច្រណែនដោយគិតថា ឪពុកចិញ្ចឹមរបស់ខ្លួន និងប្រគល់របស់មាន តំលៃឲ្យទៅជនសង្ស័យទៀត ហើយក៏កើត ចិត្តក្តៅក្រហាយ បានជិះម៉ូតូចេញក្រៅ ហើយប្រាប់ទៅឪពុកចិញ្ចឹមថា បើគេត្រឡប់ មកវិញឃើញជនសង្ស័យនៅក្នុងផ្ទះទៀតនោះ គេនឹងរករឿងហើយ ក៏ជិះម៉ូតូចេញ ទៅបាត់ទៅ។
លុះមួយសន្ទុះក្រោយមកបានត្រឡប់មកផ្ទះវិញ ក៏ឃើញជនសង្ស័យរួមជាមួយ ឪពុក កំពុងតែគូសប្លង់ផ្ទះ ក៏កើតក្តៅក្រហាយ មែនទែន បានទាត់ធាក់កៅអីដែលនៅក្នុងផ្ទះ ខ្ទាតទៅជិតត្រូវឪពុកចិញ្ចឹម ឃើញដូចនោះ ជនង្ស័យបានចូលទៅឃាត់តែឃាត់មិនស្តាប់ធ្វើអោយមានការប្រតាយប្រតប់គ្នារហូតឈានទៅដល់ជនសង្ស័យ រត់ទៅដកកាំភ្លើងខ្លី ពីក្នុងកាតាប ដើម្បីគំរាមតែមិនទាន់បាន គំរាមផង ជនរងគ្រោះបានរត់ទៅប្តឹង សមត្ថកិច្ច ភ្លាមៗនោះសមត្ថកច្ចបានចុះមក ធ្វើការឃាត់ខ្លួនជនង្ស័យយកទៅសួរនាំរឿងប្រើប្រាស់កាំភ្លើង ដោយពុំមានការអនុញ្ញាត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ជនសង្ស័យដែលឃាត់ខ្លួនរួមជាមួយអាវុធខ្លី១ដើមឈ្មោះ សួន រ៉ាសុី អាយុ ២២ ឆ្នាំ ចំណែក ជនរងគ្រោះមានឈ្មោះ ឆន ម៉ារឌី អាយុ ២៣ ឆ្នាំ៕កូននាគឆ្លងដែន

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ជម្លោះពាក្យសម្តីក្លាយជាហិង្សាដកកាំភ្លើងគំរាមត្រូវសមត្ថកិច្ចឃាត់ខ្លួន ជម្លោះពាក្យសម្តីក្លាយជាហិង្សាដកកាំភ្លើងគំរាមត្រូវសមត្ថកិច្ចឃាត់ខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.