មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបុករនាំងដែកចែកផ្លូវ​បាក់អស់៥ផ្ទាំង រួចជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ហើយបន្តទៅបុកបង្គោលភ្លើង និងដើមក្ងោកទើបឈប់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ : បុរស់ម្នាក់ស្រវឹងស្រា បើករថយន្តបុករនាំងដែកចែកទ្រូងផ្លូវ បាក់អស់ប្រាំផ្ទាំង ហើយបានបន្តទៅបុក ម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចជ្រុលទៅបុកដើមក្ងោក និងបង្គោលភ្លើង ទើបរថយន្តទៅមុខ លែងរួច។
ហេតុការណ៍នេះបានកើតឡើង កាលពី វេលាម៉ោង ៣ នឹង ៤៣ នាទី យប់ទៀបភ្លឺ ឈានចូលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីកើតមកលិច ត្រង់ចំណុចមុខ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ​​​​​​​រថយន្តមួយគ្រឿង ម៉ាកលុចស៊ីស ពណ៌ខ្មៅ បើកបរដោយ បុរសម្នាក់ ពាក់ស្លាកលេខ ភ្មំពេញ 2D-8821 ក្នុងលឿនយ៉ាងលឿនដូចគេហោះ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅ កើតក្នុងស្ថានភាព ស្រវឹងស្រាជោកជាំ លុះមកដល់ចំណុច កើតហេតុខាងលើ បានជ្រុលបុករះរនាំងដែក ចែកទ្រូងផ្លូវបាក់អស់ប្រាំផ្ទាំង ហើយបាន ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលកំពុងបើកបញ្ច្រាស់ទិសគ្នា ចំពីមុខពេញ ទំហឹង បណ្ដាលឲ្យខាងម្ចាស់ម៉ូតូ រងរបួសធ្ងន់ រួចបន្តទៅបុកដើមក្ងោក និងជ្រុលទៅ បុកបង្គោលភ្លើង ទើបទៅមុខលែងរួច។
ក្រោយពីកើតហេតុ ជនរងគ្រោះត្រូវដឹក បញ្ជូនយកទៅកាន់មន្ទីពេទ្យឯកជនមួយកន្លែងដើម្បីព្យាលបាល  ចំណែករថយន្ត និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចរាចរណ៍ជើងគោក យកទៅរកក្សាទុកនៅ អធិការដ្ឋាននគរបាលចរាចរណ៍ក្រុង រងចាំដោះស្រាយនៅពេលក្រោយ។ ថូ ផល្លី

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើករថយន្តបុករនាំងដែកចែកផ្លូវ​បាក់អស់៥ផ្ទាំង រួចជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ហើយបន្តទៅបុកបង្គោលភ្លើង និងដើមក្ងោកទើបឈប់ បើករថយន្តបុករនាំងដែកចែកផ្លូវ​បាក់អស់៥ផ្ទាំង រួចជ្រុលទៅបុកម៉ូតូរងរបួសធ្ងន់ម្នាក់ ហើយបន្តទៅបុកបង្គោលភ្លើង និងដើមក្ងោកទើបឈប់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.