មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងស្ទាវពីរក្រុមប្រយុទ្ធកាប់ចាក់គ្នាត្រូវសមត្ថកិច្ចអន្តរាគមន៍ក្រុង ក្របួចបាន ៣នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: ក្រុមក្មេងស្ទាវពីរក្រុម ជិះម៉ូតូ ៦គ្រឿងដូចគ្នា បានបើកការ ប្រយុទ្ធគ្នា បណ្ដាលរងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចអន្តរាគមន៍ប្របួចបាន ៣ នាក់។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១ នឹង ៣៩នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦
ស្ថិតតាមបណ្ដោយផ្លូវវេងស្រេង ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនសង្ស័យទី ១ មានឈ្មោះ ធី ភាព ភេទ ប្រុស អាយុ ១៨ ឆ្នាំ មានមុខ របរលាងរថយន្ត ស្នាក់នៅម្តុំអូឡាំពិច មានស្រុកកំណើត នៅអ្នកលឿង ទី ២ មានឈ្មោះ ជា វណ្ណី ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានមុខរបរ លាងរថយន្ត ស្នាក់នៅម្ដុំអូឡាំពិច មានស្រុកកំណើត នៅអ្នកលឿន ទី ៣ មានឈ្មោះ ហេង ហួត ភេទ ប្រុស មានមុខរបរ លាងរថយន្ត មានស្រុកនៅជាមួយគ្នា។
យោងតាមសាក្សីជនរងគ្រោះបានអោយដឹងថា រូបគេបានជិះម៉ូតូ ៦ គ្រឿង មានគ្នាជិត ១០ នាក់ បានចេញពីក្លិបមួយកន្លែង នៅម្ដុំអាងទឹកកាណាឌីយ៉ា ទិសដៅពីលិច ទៅកើត គោលបំណងត្រឡប់ទៅផ្ទះ លុះមកដល់ចំណុចកើតហេតុ ច្រមុះជ្រួក ស្ទឹងមានជ័យ ស្រាប់តែមានក្រុមស្ទាវ មួយក្រុមទៀត ជិះម៉ូតូ ៦ គ្រឿង មកពី ក្រោយ ពុំដឹងមានរឿងអ្វីនោះទេ បានដកខ្សែ ក្រវ៉ាត់ ខ្លះយកដុំថ្ម វ៉ៃទៅលើពួកគេ ពួកគេ ក៏យកដៃរងវិញបណ្ដាលឲ្យរងរបួសខ្លះ ពកក្បាលខ្លះប៉ោងភ្នែកដូចគ្នា ភ្លាមៗនោះ ត្រូវបានសមត្ថិច្ចមកដល់ ឃាត់ខ្លួនបានចំនួន ៣ នាក់ និងបក្សពួកមួយចំនួនទៀត បើកម៉ូតូ គេចអស់តែម្ដង។
វត្ថុតាងដកហូតបានមានខ្សែក្រវ៉ាត់ និងម៉ូតូសង់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BC-0114 ជនក្រុមក្មេងស្ទាវទាំង ៣ នាក់ ត្រូវបានកម្លាំងអន្តរារគមន៍ក្រុង នាំខ្លួនទៅកាន់ប៉ុស្តិ៍ស្ទឹងមានជ័យ បណ្ដោះ អាសន្ននិងបញ្ជូនបន្តទៅអធិការដ្ឋាន ខណ្ឌចំការមន ចាត់ការទៅតាមផ្លួវច្បាប់។ ស៊ីន កុសល
ក្មេងស្ទាវពីរក្រុមប្រយុទ្ធកាប់ចាក់គ្នាត្រូវសមត្ថកិច្ចអន្តរាគមន៍ក្រុង ក្របួចបាន ៣នាក់ ក្មេងស្ទាវពីរក្រុមប្រយុទ្ធកាប់ចាក់គ្នាត្រូវសមត្ថកិច្ចអន្តរាគមន៍ក្រុង ក្របួចបាន ៣នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.