មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ការបូបទៅបាត់


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: នារីវ័យក្មេងម្នាក់ ជិះម៉ូតូចេញពីញុាំអាហារ ជាមួយសង្សារ ត្រឡប់មកផ្ទះវិញ ត្រូវជនសង្ស័យមានគ្នា ពីរនាក់ ជិះម៉ូតូឌ្រីមសង់មិនចាំស្លាកលេខ មកអែប ហើយបានធ្វើសកម្មភាពឆក់កាបូប បានសំរេច បើកគេចបាត់ស្រម៉ោល ឯនារីរងគ្រោះបានដួលរងបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ១០ នឹង ១០នាទីយប់ ថ្ងៃទី​ ៥ ខែ មិថុនា ឆ្នាំ ២០១៦ ស្ថិតតាមបណ្ដោយផ្លូវ ១៨២ ត្រង់ចំណុច ៦៣ ណេតកំសាន្ត ២៤ម៉ោង កុ្នងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នាងមានឈ្មោះ រស់ នីតា ភេទ ស្រី អាយុ ២០ ឆ្នាំ មុនពេលកើត ហេតុ រូបនាងបានមកញាុំអាហារ ជាមួយសង្សារ ពេលញាុំហើយរូបនាងបានជិះម៉ូតធូដេ ពណ៌ស លាយខ្មៅ មិនមានស្លាកលេខ ត្រឡប់ទៅផ្ទះវិញ បានជិះតាមផ្លូវ ១៨២ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើ ក៏លេចជនសង្ស័យមានគ្នាពីរនាក់ បើកម៉ូតូ ១គ្រឿង ម៉ាកឌ្រីមសង់ មិនចាំ ស្លាកលេខ មកពីក្រោយអែប រួចធ្វើ សកម្មភាព ឆក់ការបូកបានសំរេច ហើយបើកគេចបាត់ស្រម៉ោងតែម្ដង          ចំណែករូបនាងបានដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ ។
ប្រភពបន្តថា របស់របរដែល បាត់បង់ ក្នុងការបូករួមមានទូរស័ព្ធ ២គ្រឿង អាយហ្វូនសិច មួយគ្រឿង និងមួយគ្រឿង ទៀត អាយហ្វូនហ្វ័រ និងលុយមួយចំនួនធំ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌទួលគោក រងចាំសាច់ញាតិមកទទួល យកទៅផ្ទះវិញ៕ ស៊ីន កុសល
នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ការបូបទៅបាត់ នារីម្នាក់ត្រូវជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ការបូបទៅបាត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.