មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើកម៉ូតូឆ្លងកាត់ស្តុបត្រូវរថយន្តបុកបាក់ភ្លៅរងរបួសធ្ងន់


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: យុវជនម្នាក់បើកម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ត្រូវរថយន្តមួយ គ្រឿង បើកដោយបុរសម្នាក់ ក្នុងល្បឿន លឿនដូចគ្នា ចាប់ហ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹង អូសប្រហែល ២០ ម៉ែត្រ ជាប់ម៉ូតូពីមុខ ទៅលែងរួច ម្ចាស់មូតូរងរបួសបាក់ភ្លៅ ខាងឆ្វេង របួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ នឹង ១០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ ព្រះមុនីវង្ស ត្រង់ចំណុចស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
                        យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់បើកម៉ូតូ SZ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q-6548 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាង លឿន លុះមកដលចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-4010 ទិសដៅ ពីកើតទៅលិច ក្នុងល្បឿនលឿនដូចគ្នា ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកចំពាក់ កណ្ដាលពេញទំហឹងអូសប្រមាណ ២០ ម៉ែត្រ ជាប់ម៉ូតូខាងមុខទៅលែងរួច បណ្តាលឲ្យ ម្ចាស់ម៉ូតូរងរបួសបាក់ភ្លៅខាងឆ្វេងធ្ងន់ធ្ងូរ  ត្រូវបានរថយន្តមន្ទីរពេទ្យ កាល់ម៉ែត្រដឹកទៅ សង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន មកដល់ ទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំដោះស្រាយនៅ ពេលក្រោយ។ ស៊ីន កុសល
បើកម៉ូតូឆ្លងកាត់ស្តុបត្រូវរថយន្តបុកបាក់ភ្លៅរងរបួសធ្ងន់ បើកម៉ូតូឆ្លងកាត់ស្តុបត្រូវរថយន្តបុកបាក់ភ្លៅរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.