មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនបែកថ្នាំឡើងលើដំបូលផ្ទះបម្រុងលោតសម្លាប់ខ្លួន ត្រូវសមត្ថកិច្ចកំពុងជួយសង្គ្រោះ


បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
រាជធានីភ្នំពេញ : យុវជនម្នាក់ប្រើប្រាស់ សារធាតុញៀនលើសកំណត់ បានរត់ឡើង ទៅលើដំបូលផ្ទះអ្នកភូមិ បម្រុងលោត សម្លាប់ខ្លួន ផ្អើលដល់សមត្ថកិច្ច កំពុងជួយសង្រ្គោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤  នឹង ៣៥ នាទីល្ងាច ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវលំ ច្រកចូលភូមិត្រពាំងឈូក ស្ថិតនៅក្នុង ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកស្រុក រស់នៅ
ក្នុងភូមិខាងលើ បានឲ្យដឹងថា មុន
ពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ដែលគេស្គាល់ថា ជាអ្នកបែកថ្នាំ បានប្រើប្រាស់សារធាតុញៀនហួសកំណត់ បានដើរឡើងទៅលើដំបូលផ្ទះអ្នកភូមិម្នាក់ បណ្ដាលឲ្យផ្អើលអ្នករស់នៅក្បែរនោះជាច្រើនចោមរោមមើល រួមទាំងអាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ច បានធ្វើការលួងលោម ឲ្យយុវជនខាងលើនេះ ចុះមកក្រោមវិញ តែដោយសាមានការភ័យខ្លាច បានរត់ឆ្លង ពីដំបូលផ្ទះតូចៗជាខ្នងទៅអង្គុយនៅលើដំបូលផ្ទះជាន់ទី ៣ ធ្វើព្រងើយ។
ក្រោយពីលួងលោមរបស់សមត្ថកិច្ច យ៉ាងណា ក៏ដោយក៏យុវជនខាងលើ នៅតែមិនព្រមចុះ មកវិញដែរ រហូតអស់រយៈពេលជាង ១ម៉ោងក្រោយមក ទាំងអាជ្ញាធរភូមិសង្កាត់ និងកម្លាំងសមត្ថកិច្ច នៅតែរងចាំឃ្លាំ មើលបន្ត។ ថូ ផល្លី

ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
យុវជនបែកថ្នាំឡើងលើដំបូលផ្ទះបម្រុងលោតសម្លាប់ខ្លួន ត្រូវសមត្ថកិច្ចកំពុងជួយសង្គ្រោះ យុវជនបែកថ្នាំឡើងលើដំបូលផ្ទះបម្រុងលោតសម្លាប់ខ្លួន ត្រូវសមត្ថកិច្ចកំពុងជួយសង្គ្រោះ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.