មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

លួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចត្រូវអ្នកស្រុកតាមទាន់វាយទ្រោមខ្លួន


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ​​​: យុវជម្នាក់ជិះម៉ូតូចូលទិញ សម្ភារៈប្រើប្រាស់ ត្រូវជនសង្ស័យម្នាក់ លួចកាច់សោរ.កយកម៉ូតូ ហើយជិះចេញ មិនបានសម្រេច ត្រូវអ្នកជិតខាងឃើញទាន់ ស្រែកឆោឡោ នាំគ្នាព័ទ្ធចាប់បានវាយ យ៉ាងចាស់ដៃ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣ នឹង ២០ នាទី​​ល្ងាច ថ្ងៃ
ទី ៥ ខែ មិថុនា ឆ្នាំ ២០១៦ ស្ថិតនៅ
តាមបណ្ដោយផ្លូវលេខ ២៧១ នៅត្រង់ចំណុច មុខផ្សារហេងលី សង្កាត់ទឹកថ្លា
ខណ្ឌសែនសុខ។
តាមប្រភពព័ត៌ ពីបុរសម្នាក់ដែលជាម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់បានជិះម៉ូតូ ម៉ាកឌ្រីមសង់
ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1Q-8555  មកពីផ្ទះ គោលបំណង មករកទិញប្រដាប់ប្រដាសម្ភារៈប្រើប្រាស់ ខណៈពេលមកដល់ចំណុចខាងលើ ក៏បានចាក់សោរ.កម៉ូតូនៅនឹងមុខផ្ទះលក់សម្ភារៈ ហើយ បានដើរចូលទៅសួររកទិញ ស្រាប់តែមានជនសង្ស័យម្នាក់ មិនដឹងដើរ មកពីខាងណានោះទេ បានមកអង្គុយនៅលើ ម៉ូតូរបស់គាត់ រួចជនសង្ស័យក៏បានកាច់ សោរ.កម៉ូតូបំរុងជិះចេញ តែត្រូវអ្នកនៅ ក្បែរៗនោះក្រឡេកឃើញទាន់ ក៏ស្រែឆោឡោ នាំគ្នា ព័ទ្ធចាប់បានវាយយ៉ាងចាស់ដៃ តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ ភ្លាមៗ នាំខ្លួនជនសង្ស័យទៅកាន់ប៉ុស្តិ៍ នគរបាលទឹកថ្លា ដើម្បីសួនាំបន្ត និងឲ្យជនរងគ្រោះទៅ ដាក់ពាក្យបណ្តឹង រួចរាល់  ហើយបានប្រគល់ម៉ូតូទៅឲ្យ ម្ចាស់ដើមវិញ។ថូ ផល្លី
លួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចត្រូវអ្នកស្រុកតាមទាន់វាយទ្រោមខ្លួន លួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចត្រូវអ្នកស្រុកតាមទាន់វាយទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.