មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ចូលលួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់បានវាយទ្រោមខ្លួន


មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង អ្នកបើកបរមានបទពិសោធន៍ច្រើនឆ្នាំ សូមទំនាក់ទំនងទូរស័ព្ទលេខ 012 822 842, 088 555 08 87

មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង សូមចុចមើលព័ត៌មានលម្អិត
រាជធានីភ្នំពេញ: ជនសង្ស័យមានគ្នា ៣ នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកឈប់ នៅជិតផ្សារ ៧មករា ហើយម្នាក់បាន ដើរចូលតាមផ្លូវ ឌឿងហែម ឃើញម៉ូតូ MSX ចតមុខ បន្ទប់ជួល បានចូលទៅកាច់-កម៉ូតូ ហើយបណ្តើរបានបន្តិច ម្ចាស់ឃើញទាន់ ស្រែកចោរៗ ផ្អើលអ្នកជិតខាង នាំគ្នាព័ទ្ធ ចាប់បាន ស្វាគមន៍យ៉ាងចាស់ដៃ ឯបក្ខពួក ២នាក់ ទៀត ឡើងជិះម៉ូតូគេចខ្លួនបាត់ ស្រម៉ោល។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង ៩ នឹង ១៥ នាទីយប់ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវគីមអ៊ីស៊ុង ត្រង់ចំណុច ជិតផ្សា ៧មករា ស្ថិតក្នុង សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។
យោងតាមសាក្សីជនរងគ្រោះអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានចតម៉ូតូ ដាក់នៅមុខផ្ទះ ស្រាប់តែឃើញជនសង្ស័យ ម្នាក់ បានដើរកាត់មុខបន្ទប់ហួសទៅមុខ បាត់មួយសន្ទុះគាត់មិនចាប់អារម្មណ៍ស្មានតែអ្នកជួលបន្ទប់ដូចគ្នា តែនៅពេលគាត់មក មើលម៉ូតូ ឃើញជនសង្ស័យបណ្តើរចេញ គាត់បានស្រែកឆោឡោឡើងថាចោរៗលួចម៉ូតូផ្អើលដល់អ្នកជិតខាង ដែលជួលបន្ទប់ ដូចគ្នានាំគ្នា ព័ទ្ធចាប់បានវ៉ៃមួយដៃមួយ ជើងនៅដង្ហើមចង្រិច។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងកក់ ២ បានមកដល់ ជនសង្ស័យនៅដង្ហើមតឹកៗ បានទាក់ទងហៅរថយន្តមន្ឋីរពេទ្យកាល់ម៉ែត្រមកដឹកយកទៅព្យាបាល។ ស៊ីន កុសល
ចូលលួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់បានវាយទ្រោមខ្លួន ចូលលួចកាច់សោរ.កម៉ូតូគេមិនបានសម្រេចម្ចាស់ឃើញទាន់ចាប់បានវាយទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.