មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ២នាក់


ចាន់ សារ៉ា ទទួលម៉ៅការសំណង់តូចធំគ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: បុរសជនជាតិវៀតណាម ពីរនាក់ស្រវឹងស្រា បើករថយន្តលឿនពេក ជ្រុលទៅបុក អ្នកជិះម៉ូតូ ហើយបើករត់ត្រូវ អ្នកធ្វើដំណើតាមដងផ្លូវឃើញ នាំគ្នាដេញ តាមចាប់បានវ៉ៃសល់ តែដង្ហើមចង្រិត ឯអ្នកជិះម៉ូតូ រងរបួសធ្ងន់ ២នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ១១ នឹង ១០ នាទីយប់ ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៦ ត្រង់ចំណុចការ៉ាស់សាំងសូគីមុិច លីហ៊ាង ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិវៀតណាមពីរនាក់ ស្រវឹងស្រាបើករថយន្ត ម៉ាកបាទ្បែន ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-2910 ក្នុងល្បឿនយ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
ហើយរថយន្តបង្ក មិនបានឈប់ទទួល ខុសត្រូវនោះទេ បានបើករត់ពីជើងទៅត្បូង តាមផ្លូវ ៥៩៨ កែងផ្លូវ ១០៨៦ ក៏ជ្រុលចង្កូត ទៅបុកខឿនការ៉ាស់សាំងសូគីមុិចបណ្តាលឲ្យ រថយន្តខូចផ្នែកខាងមុខយ៉ាងដំណំ ទៅមុខ លែងរួច ភ្លាមៗនោះអ្នកបើកបររថយន្ត និងមិត្តភក្តិម្នាក់ទៀត បានបើកទ្វារថយន្ត ដើម្បីរត់គេចខ្លួនតែត្រូវប្រជាជនដេញចាប់បានម្នាក់ វ៉ៃស្ទើរស្លាប់ស្ទើររស់ ឯម្នាក់ទៀតរត់ គេចខ្លួនបាត់ស្រមោល ភ្លាមៗនោះសមត្តកិច្ច បានចុះមកដល់កន្លែងកើតហេតុ ដើម្បីទំនាក់ទំនងហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្តកិច្ច បានទំនាក់ទំនង ទៅចរាចរណ៍ក្រុងមកវាស់វែងដើម្បីយក រថយន្តទៅរក្សាទុក នៅចរាចរណ៍ក្រុង ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅ ពេលក្រោយ៕ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ២នាក់ បើករថយន្តលឿនពេកជ្រុលទៅបុកអ្នកជិះម៉ូតូ រងរបួសធ្ងន់ ២នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.