មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ៖ ទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែង​  ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប​ កាលពីវេលា ម៉ោង ៣​ នឹង ៣០ នាទី​រសៀល ថ្ងៃទី ០៧ មិថុនា​ ឆ្នាំ ២០១៦​ នៅផ្លូវរថភ្លើង ក្រុម ៩​ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ​ ខណ្ឌឬស្សីកែវ។​
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ ដកហូតសំភារ:សេពគ្រឿង ញៀន មួយចំនួន​ ដោយឡែកថ្នាំញៀន ត្រូវបានបំផ្លាញ។​
លោក ណយ ចាន់ណារ័ត្ន​ មន្ត្រីព្រហ្មទណ្ឌ ខណ្ឌ​ឫស្សីកែវ បានអោយដឹងថា យុវជន ជាជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ
ទី១ ឈ្មោះមាន​ រតនា ភេទ ប្រុស អាយុ ២១ ឆ្នាំ មានមុខ​របរចុងភៅ​ ទី ២ ឈ្មោះ អុល​ សំណាង ភេទ ប្រុស អាយុ ២០ ឆ្នាំ មានមុខ របរចុងភៅ​ ទាំង ២នាក់ ស្នាក់​នៅហាាងអីុយូ​ ភូមិទួលសង្កែ​ ទី ៣ ឈ្មោះ ធា​ បុរី​ ភេទ ប្រុស​ អាយុ ២៣ ឆ្នាំ មានមុខរបរធ្វើនំ​ ស្នាក់នៅ​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ទី៤ ឈ្មោះ នឹក​ រតនា​ ភេទ ប្រុស​ អាយុ ២៤ ឆ្នាំ​ ស្នាក់នៅ ភូមិក្រោលគោ​ សង្កាត់គីឡូម៉ែត្រលេខ ៦​ ទី ៥​ ឈ្មោះ​ ចាន់​ វិរ:​  អាយុ ១៨ ឆ្នាំ​ ស្នាក់នៅផ្ទះជួល​ ផ្លូវបេតុង​ ក្រុម១២​ សង្កាត់ទួលសង្កែ​ និងម្នាក់ទៀត ឈ្មោះ​ ហាន​ ហួន​ អាយុ ២២ ឆ្នាំ​ មុខរបរធ្វើនំ​ ស្នាក់នៅភូមិទួលសង្កែ​  សង្កាត់ទួលសង្កែ។​ បច្ចុប្បន្ន យុវជនទាំង ៦ នាក់នោះ ​កំពុង ឃុំ​ខ្លួន​ជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំ រឿងចាត់ការទៅ​តាមផ្លូវ​ច្បាប់ ។​
យុវជន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន យុវជន ៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.