មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបង្គាប់តុលាការ


មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង សូមចុចមើលព័ត៌មានលម្អិត
<
មានរថយន្តសម្រាប់ជួល ដឹកភ្ញៀវទេសចរណ៌ ធ្វើដំណើរកំសាន្តគ្រប់ទីកន្លែង អ្នកបើកបរមានបទពិសោធន៍ច្រើនឆ្នាំ សូមទំនាក់ទំនងទូរស័ព្ទលេខ 012 822 842, 088 555 08 87

ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ សូមចុចព័ត៌មានលម្អិត

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៩ នឹង ២០ នាទីព្រឹក ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៦ ដែលស្ថិតនៅ ចំណុចផ្លូវរថភ្លើង ក្រុមទី ០៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
លោក ណយ ច័ន្ទណារ័ត្ន មន្រ្តីព្រហ្មទណ្ឌ ខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួននោះ គឺដោយសារតែមានដីកាបង្គប់លេខ ៣១២ ត.ព្រ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៣ របស់ចៅក្រមស៊ើបសួរលោក សែម សកិ្តកូឡា ក្រោយពីអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ បានទទួលដីកានោះហើយ លោក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ខាងលើ យកមកអនុវត្តទោសតាមដីកា បង្គាប់អោយឃាត់ខ្លួននោះ ឈ្មោះ ស៊ីម វឌ្ឍនៈ ហៅ ណាក់ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី ០៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុក កំណើតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ចោទពីបទ ហឹង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី ០៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១១ ពីបទល្មើសព្រហ្មទណ្ឌដែលមានចែង ឲ្យផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំង សមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស៊ីន កុសល

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39

បូ ណា ធ្វើម្នាងសីលា គ្រប់ប្រភេទ
យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបង្គាប់តុលាការ យុវជនម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមបង្គាប់តុលាការ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.