មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យពីរនាក់ធ្វើសម្មភាពឆក់ទូរស័ព្ទមិ​នបានសម្រេចត្រូវប្រជាជនព័ទ្ធចាប់បានម្នាក់ វ៉ៃទ្រោមខ្លួន


ចាន់ សារ៉ា ម៉ៅការសំណង់គ្រប់ប្រភេទ

ជាង រ៉ា ធ្វើផ្ទះ មានទទួលម៉ៅការសំណង់តូចធំ ទទួលធ្វើទាំងសម្ភា: និងកម្លាំងពលកម្ម ធ្វើផ្ទះថ្មថ្មីចាស់ ជួសជុល ទឹក ភ្លើង លាបថ្នាំ និងធ្វើដំបូលដែក ទំនាក់ទំនងទូរស័ព្ទលេខ 012 99 63 87, 016 38 36 35, 097 96 62 490
រាជធានីភ្នំពេញ: ជនសង្ស័យ ២ នាក់ ជិះម៉ូតូ១ គ្រឿង ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់ រួមដំណើជាមួយមិត្តភក្តិ ២នាក់ទៀត កំពុងតែនិយាយទូរស័ព្ទ តែមិនបានសំរេច បណ្ដាលឲ្យដួលម៉ូតូ នារីដ៏ស្រស់ស្អាតស្រែកចោរៗ ត្រូវអ្នកធ្វើ ដំណើរតាមដងផ្លូវ ពទ្ធ័ចាប់បានម្នាក់ វ៉ៃស្ទើរស្លាប់ស្ទើររស់ និងម្នាក់ទៀតរត់ បាតជើងសព្រាតបាត់ស្រម៉ោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង ៣០ នាទីយប់ ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវ ១៨២ ត្រង់ចំណុច ជិតស្តុបទឹកល្អក់់ ២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះទី ១ មានឈ្មោះ ឌី កាន់នីកា ភេទ ស្រី អាយុ ២០ នាទី មានមុខរបរ ជាអ្នកគិតលុយ ក្នុងហាង ស្នាក់នៅ ម្ដុំផ្សារសំណង់ ១២ ទី ២ មានឈ្មោះ ព្រហ្ម ចារីណា ភេទ ស្រី អាយុ ២០ ឆ្នាំ ស្នាក់ជាមួយគ្នា មុនពេលកើតហេតុ រូបនាងបានចេញពីធ្វើការ ជិះម៉ូតូស្គុបពី ពណ៌ស ពាក់ស្លាកលេខ 1BB-0014 មានគ្នាបីនាក់ តាមបណ្តោយផ្លូវ ១៨២ ពីកើតទៅលិច គោលបំណងត្រលប់ទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏លេចជនសង្ស័យ មានគ្នា ២ នាក់ ជិះម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CH-6986 មកពីក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ អាយហ្វូន តែមិនបានសំរេច បណ្ដាលអោយដួលម៉ូតូ ត្រូវនារីរងគ្រោះ ស្រែកចោរៗ ត្រូវបានអ្នកធ្វើដំណើរព័ទ្ធ ចាប់បានម្នាក់ស្វាគមន៍ធាក់មួយជើងមួយដៃនៅជង្ហើមចង្រិត។ ជនសង្ស័យមានឈ្មោះ សំ វឌ្ឍនៈ អាយុ ២៩ ឆ្នាំ មានមុខរបរ ជាងភ្លើង ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងដកហូតបានម៉ូតូ ១ គ្រឿង។
ក្រោយកើតហេតុជនសង្ស័យត្រូវបាន សមត្ថកិច្ច នាំខ្លួនមកកាន់ប៉ុស្តិ៍ទឹកល្អក់ ២ ឃុំខ្លួនបណ្ដោះអាសន្ន និងបញ្ជូនបន្តទៅ អធិការដ្ឋាន ខណ្ឌទួលគោក ចាត់ការតាម ផ្លូវច្បាប់ ចំណែកជនរងគ្រោះក៏បាន មកដាក់ពាក្យបណ្ដឹងរួចរាល់ហើយដែរ។ ស៊ីន កុសល
ជនសង្ស័យពីរនាក់ធ្វើសម្មភាពឆក់ទូរស័ព្ទមិ​នបានសម្រេចត្រូវប្រជាជនព័ទ្ធចាប់បានម្នាក់ វ៉ៃទ្រោមខ្លួន ជនសង្ស័យពីរនាក់ធ្វើសម្មភាពឆក់ទូរស័ព្ទមិ​នបានសម្រេចត្រូវប្រជាជនព័ទ្ធចាប់បានម្នាក់ វ៉ៃទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:30:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.