មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

យុវជនបែកថ្នាំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួសធ្ងន់

រាជធានីភ្នំពេញ: យុវជនម្នាក់ដែលគេ ស្គាល់ថា ជាមនុស្សបែកថ្នាំ ត្រូវជនមិន ស្គាល់មុខ វ៉ៃអោយរងរបួសបាក់ធ្មេញ និងប៉ោងភ្នែកសន្លប់ស្ដូកស្ដឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលា ម៉ោង ៣ នឹង ២០នាទីយប់ ស្ថិតនៅតាមផ្លូវ វ៉េងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមព័ត៌មា​ន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនបែកថ្នាំម្នាក់ បានដើរនៅ ផ្លូវវេងស្រេង តែមិនដឹងមានរឿងអ្វី ស្រាប់តែត្រូវជនមិនស្គាល់មួយក្រុម ព្រួតវ៉ៃបណ្ដាលយុវជនម្នាក់រងរបួសធ្ងន់ ក្រោយពីរងរបួសហើយ យុវជនបែកថ្នាំ ម្នាក់នេះ ត្រូវគេឌុបមកទំលាក់ចោល នៅគៀនរបងព្រលានយន្តហោះពោធិ៍ចិនតុងបានដេកសន្លប់ស្ដូងស្ដឹងតែម្នាក់ឯង។
ក្រោយកើតហេតុ សមត្ថកិច្ចបានមកដល់ បានសួរនាំឆ្លើយថា ម្ដងគេប្លន់យកម៉ូតូវីវ៉ា ម្ដងថាគេវ៉ៃយកទូរសព្ទ័ ដូចច្នេះសមត្ថកិច្ចថា យុវជនរូបនេះបែកថ្នាំពិតប្រាកដមែន សមត្ថកិច្ចបានសួរនាំហើយ ក៏បើករថយន្ត ចេញទៅបាត់តែម្ដង លុះបន្តិចក្រោយមក ក៏មានរថយន្តសង្គ្រោះបំរុងយកយុវជនបែកថ្នាំតែដោយសារគាត់ស្គាល់ជាអ្នកញៀនថ្នាំច្បាស់ណាស់ ហើយគាត់បានបើកត្រឡប់ទៅ បាត់ទៅ៕ ស៊ីន កុសល
យុវជនបែកថ្នាំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួសធ្ងន់ យុវជនបែកថ្នាំម្នាក់ត្រូវជនមិនស្គាល់មុខវាយរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.