ភ្នំពេញ៖ បុរសម្នាក់រួមដំណើរ ប្រុសស្រី ពីរនាក់ បើករថយន្តឆ្លងផ្លូវ ត្រូវរថយន្ត តាកូម៉ា បុកចំពាក់កណ្ដាល រងការខូចខាត ទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ នឹង ២០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅ ចំណុច ស្តុបលូទឹកស្អុយ ក្នុងសង្កាត់ បឹងកេងកង ២ ខណ្ឌចំការមន។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមដំណើរប្រុសស្រី ពីរនាក់ បើករថយន្តលុចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5423 តាមបណ្ដោយផ្លូវ ១០៥ ទិសដៅពីលិច ទៅកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ ចំណុចកើតហេតុ កែងផ្លូវម៉ៅសេទុង បានឆ្លងផ្លូវពាក់កណ្ដាលទៅហើយ ស្រាប់តែមានរថយន្តតាកូម៉ា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2Y-5431 បើកដោយបុរសមានគ្នាបួននាក់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងល្បឿនលឿន បានជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាង ចំណែកអ្នកនៅក្នុងរថយន្ត រងរបួសស្រាល ដូចគ្នា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android (VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ បានអោយភាគីទាំងសងខាងសំរបសំរួលគ្នា ដោយភាគីខាងរថយន្តតាកូម៉ាព្រមយក រថយន្តលុចស៊ីស ទៅធ្វើការជួសជុលឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។ ស៊ីន កុសល
បើករថយន្តបត់អត់ស៊ីញ៉ូ ត្រូវម៉ូតូបុករងរបួសធ្ងន់
សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ថ្នាំញៀន ១កញ្ចប់ និងម៉ូតូមួយគ្រឿង
បើករថយន្តឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបុករងការខូចខាតដូចគ្នា
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:27:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:27:00 PM
Rating:
No comments: