ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ IOS
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
រាជធានីភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូនិច លឿនពេក បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់ទាំងសងខាង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ២០ នាទីរំលងអាធ្រាត្រ ឈានចូល ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ជិតស្តុបបឹងកក់ ប្រហែល ២០ ម៉ែត្រ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
(VS Pest Control) សេវាកម្មទូទៅ សំអាតកញ្ចក់តាមអគារខ្ពស់ៗ ការពារ និង កំចាត់សត្វកណ្តៀរ និងសត្វល្អិតផ្សេងៗ
យោងតាមព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ បើកម៉ូតូនិចមួយគ្រឿង ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1CK-0796 បើកតាមបណ្ដោយផ្លូវ ទំនប់ លេខ ៧០ ទិសដៅពីលិចទៅកើត ក្នុងល្បឿន លឿន ខណៈមកដល់ចំណុចកើតហេតុ ខាងលើ មានម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1J-4266 បើកដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាស់គ្នា ពីកើតទៅលិច ល្បឿនយ៉ាងលឿនដូចគ្នា បានជ្រុលទៅ បុកគ្នាពេញទំហឹង បណ្ដាលឲ្យបោកនឹងថ្នល់ រងរបួសធ្ងន់ទាំងសងខាង ត្រូវរថយន្តគ្លីនិច ឯកជន មកដឹកយកទៅសង្គ្រោះភ្លាមៗ ខណៈសមត្ថកិច្ចកំពុងសំរួលចរាចរណ៍ មិនទាន់ទាំងបានធ្វើការវាស់វែងផង ស្រាប់តែមានយុវជនម្នាក់ បានដើរមកឈរ មើល ក៏ត្រូវម៉ូតូឌ្រីមសង់ ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1AT-6911 បើកមកពីកើត បោះពួយយ៉ាងលឿន បានជ្រុលទៅបុកពេញទំហឹង បណ្ដាលអោយ រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងូរ ត្រូវបងប្អូន ដាក់លើរុឺម៉កម៉ូតូ យកទៅសង្គ្រោះភ្លាមៗ ចំណែកអ្នកបង្ករងរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ចុះមកវាស់វែង យកម៉ូតូទាំងបីគ្រឿង ទៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការ រាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយ ជាក្រោយ។ ស៊ីន កុសល
បើកម៉ូតូបុកគ្នាពេញទំហឹងរងរបួសធ្ងន់ទាំងសងខាង
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:30:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:30:00 PM
Rating:
No comments: