ភ្នំពេញ៖ សមត្ថកិច្ច ខណ្ឌឬស្សីកែវ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ និង ប្រជាការពារ សង្កាត់ឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់ កាលពីវេលាម៉ោង ៣ នឹង ៣០នាទី ទៀបភ្លឺ ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៧ នៅចំណុច ផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣ នាក់ ទី១-ឈ្មោះ ថុល សុខពីលីន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ (ទទួលផលចោរកម្ម), ទី២-ឈ្មោះ ឡេង ផលលាង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ (អ្នកចាំមើលផ្លូវ), និងទី ៣-ឈ្មោះ យឹុង សម្បត្តិ ហៅជ្រូក ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (អ្នកធ្វើសកម្មភាព គាស់សោរទ្វារ)។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ចំណែកឯជនរងគ្រោះមានឈ្មោះ គឹម មនោរម្យ ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ សំភារៈដែលត្រូវក្រុមជន សង្ស័យ គាស់ទ្វារយកទៅនោះមានដូចជាៈ កុំព្យូទ័រចំនួន ២គ្រឿង, ខ្សែ.កផ្លាកទីនចំនួន ២ជី, កាមេរ៉ាតូចចំនួន ១គ្រឿង, លេនកាមេរ៉ាកាណុងចំនួន ២គ្រឿង, លុយខ្មែរចំនួន ៣០មុឺុនរៀល និងកាបូបចំនួន ៧។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាល ឬស្សីកែវ បានឲ្យដឹងថា នៅមុនពេល កើតហេតុ សមត្ថកិច្ចយើង បានទទួលដំណឹង ពីអ្នកស្រុកមកថា មានចោរគាស់ទ្វារផ្ទះចូល លួចរបស់ទ្រព្យសម្បត្តិក្នុងផ្ទះ ក្រោយពីបាន ទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ និងប្រជាការពារ សង្កាត់ ឬស្សីកែវ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង ផលលាង ហើយកម្លាំង សមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ៧ នឹង ១០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ យឹុង សម្បត្តិ ហៅជ្រូក ហើយ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ ទាំង ២នាក់ មកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលឬស្សីកែវ។
ក្រោយពីបានធ្វើការសាកសួរទៅលើជនសង្ស័យ ទាំង ២ នាក់ខាងលើរួចមក កម្លាំង សមត្ថកិច្ចយើង បានបើកប្រតិបត្តិការចុះ ទៅបង្ក្រាបទីតាំង ដែលទទួលផលចោរកម្ម មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ដោយឃាត់ ខ្លួនអ្នកដែលទទួលផលចោរកម្មម្នាក់ យកទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការ សាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង ចាត់ការបន្តតាមផ្លូវច្បាប់៕ ស៊ីន កុសល
សមត្ថកិច្ចឃាត់ខ្លួនបានចោរគាស់ផ្ទះពេលយប់បាម ៣នាក់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:59:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
9:59:00 PM
Rating:

No comments: