ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បើករថយន្ត លុចស៊ីស ដោយផ្លូវងងិតពេក មើលអត់ ឃើញ បានជ្រុលចង្កូត ទៅបុកក្បាលនាគ ចែកទ្រូងផ្លូវ បាក់អស់ ២កង់ រថយន្តគង លើទ្រូងផ្លូវទៅលែងរួច។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង ៧ នឹង ៥០នាទីយប់ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៧ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចទល់មុខបណ្ណាគាររីរាយ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ម្នាក់ បើករថយន្តលុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-1991 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយផ្លូវងងឹតពេក មើលមិនឃើញ ក៏ជ្រុល ទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្ដាលឲ្យ បាក់ ២កង់ រថយន្តគងពីលើទ្រូងផ្លូវ ទៅមុខ លែងរួច ហើយរថយន្តរងការខូចខាតយ៉ាង ដំណំតែសំណាងល្អមិនមានអ្នកណារងរបួសទេ ហើយភ្លាមៗនោះ ម្ចាស់រថយន្ត បានបើកទ្វាររថយន្តគេចខ្លួនបាត់ស្រមោល។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ ទាក់ទងហៅជំនាញមកធ្វើការ វាស់វែងយករថយន្តបង្កទៅការិយាល័យ ចរាចរណ៍ជើងគោករងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។ ស៊ីន កុសល
បើករថយន្តលឿនពេកជ្រុលទៅបុកក្បាលនាគចែកផ្លូវបាក់អស់ពីរកង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:30:00 PM
Rating:

No comments: