ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយដួលរងរបួសស្រាល - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយដួលរងរបួសស្រាល

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនពេក ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យ ពីរនាក់ប្តីប្រពន្ធរងរបួសស្រាល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ២០ យប់ ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចក្បែរផ្លូវរថភ្លើង ត្រទ្បោកបែក ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្ត មួយគ្រឿង ម៉ាកកូរ៉ូទ្បា ពណ៌ពាក់ស្លាកលេខ ភ្នំពេញ 2J-9913 បើករេពេញផ្លូវ តាម
បណ្តោយផ្លូវ ៣១៥ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរី ០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1H-8571 ជិះដោយប្តីប្រពន្ធពីរនាក់ ពីជើងទៅត្បូងស្របទិសដៅគ្នា ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូពីរនាក់ប្តីប្រពន្ធដួលបោកនឹងថ្នល់ រងរបួសស្រាល ចំណែកម៉ូតូ និងរថយន្ត ខូចខាតបន្តិចបន្តួចដូចគ្នា។
ក្រោយកើតហេតុ សមត្ថកិច្ចមូលរដ្ឋាន បានចុះមកដល់ ឲ្យភាគីទាំងសងខាង សម្រុះសម្រួលគ្នា តែដោយខាងម្ចាស់រថយន្ត ស្រវឹងស្រាអស់លុយ សុំចេញសំណងសងទៅ អ្នករងគ្រោះចំនួនពីមុឺនរៀលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ផ្កាយព្រឹក
ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយដួលរងរបួសស្រាល ស្រវឹងស្រាបើករថយន្តបុកម៉ូតូពីក្រោយដួលរងរបួសស្រាល Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.