ជិះម៉ូតូមកទិញនំបុ័ងខឹងអ្នកលក់យូរពេក បាញ់ ៦គ្រាប់ ផ្អើលសមត្ថកិច្ច - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូមកទិញនំបុ័ងខឹងអ្នកលក់យូរពេក បាញ់ ៦គ្រាប់ ផ្អើលសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិង មិត្តស្រីម្នាក់ទៀត ជិះម៉ូតូមកទិញនំបុ័ង ខឹងចាំយូរពេក អ្នកលក់មិនទាន់ដាក់ឲ្យ ដកកាំភ្លើងបាញ់ ៦គ្រាប់ ហើយទ្បើង ជិះម៉ូតូគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១០ នឹង ៤០នាទី ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខឃ្លាំងលក់សំភារៈ សំណង់គ្រប់ប្រភេទ (អុឹមអៀងហ៊ួច) នៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត

បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សេវារហ័សទាន់ចិត្ត មានរចនាម៉ូដម្នាងសិលា គ្រប់ប្រភេទ តម្រូវការតាមអគារតូច-ធំ ទំនាក់ទំនងទូរស័ព្ទលេខ: 017 660 669 / 016 3000 39
យោងតាមប្រភពព័ត៌មានពីអ្នកលក់បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានឃើញ បុរសម្នាក់ រួមដំណើរនិងនារីម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស មិនចាំ ស្លាកលេខ តាមបណ្តោយផ្លូវ ២៧១ ទិសដៅពី ជើងទៅត្បូង ស្រាប់តែមកដល់កន្លែង កើតហេតុខាងលើ ក៏ឈប់ ហើយឲ្យរូបគាត់ ជាអ្នកលក់ដាក់នំបុ័ងមួយកំណាត់ ពេលនោះគាត់បានប្រាប់ទៅអ្នកទាំពីរថា ចាំបន្តិចខ្ញុំលក់ឲ្យគេបន្តិចសិន ខណៈពេល នោះ អ្នកទាំងពីរក៏បានចាំយូរពេក ហើយខ្លួនប្រញាប់ទៅផឹកសុីជាមួយមិត្តភក្តិ ផងនោះ ក៏ខឹងនឹងអ្នកលក់ បានដកកាំភ្លើង ពីចង្កេះបាញ់បង្ហើទ្បើងលើ ៦ គ្រាប់ ភ្លាមៗនោះ អ្នកទាំងពីរបានចុះពីលើម៉ូតូដើរ
រើសសំបកកាទុះដែលខ្លួនបានបាញ់ ដើម្បីបំបាត់ភស្តុតាង តែរើសមិនអស់ នៅបន្សល់ទុកសំបកឡតមួយគ្រាប់ នៅនិង កន្លែងកើតហេតុ រួចបានទ្បើងជិះម៉ូតូត្រទ្បប់ ក្រោយគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានសួរព័ត៌មានបន្ថែម ពីកន្លែងកើតហេតុ ដើម្បីស្វែងរកចាប់ខ្លួន ជនដែលបាញ់បោះសេរីមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ជិះម៉ូតូមកទិញនំបុ័ងខឹងអ្នកលក់យូរពេក បាញ់ ៦គ្រាប់ ផ្អើលសមត្ថកិច្ច ជិះម៉ូតូមកទិញនំបុ័ងខឹងអ្នកលក់យូរពេក បាញ់ ៦គ្រាប់ ផ្អើលសមត្ថកិច្ច Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:43:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.