ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនិងមិត្តភក្តិ ម្នាក់ទៀត ស្រវឹងស្រាជោកជាំ បើករថយន្ត លឿនដូចហោះ បានរេចង្កូតទៅបុកក្បាល នាគពុះចែកទ្រូងផ្លូវ បាក់អស់ ៥ កង់ ចំណែក
រថយន្ត ខូចខាតផ្នែកខាងមុខទៅលែងរួច។
រថយន្ត ខូចខាតផ្នែកខាងមុខទៅលែងរួច។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ១២ នឹង ១០ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខ បណ្ណាល័យ សម្តេចហ៊ុនសែន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់រួមដំណើនិងមិត្តភក្តិម្នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាហាយប្រ៊ីត ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8885 តាមបណ្តោយផ្លូវ ៥៩៨ ទិសដៅពីជើងទៅ ត្បូង ក្នុងល្បឿនលឿនដូចហោះ ស្រាប់តែ មកដល់កន្លែងកើតហេតុខាងលើ បាន
រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន ៥ កង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ ខាងឆ្វេងយ៉ាងដំទៅមុខលែងរួច តែសំណាង ល្អមិនមានអ្នកណារងរបួសទ្បើយ។
រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន ៥ កង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ ខាងឆ្វេងយ៉ាងដំទៅមុខលែងរួច តែសំណាង ល្អមិនមានអ្នកណារងរបួសទ្បើយ។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ច ជំនាញចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយ័លចរាចរណ៌ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅ តាមផ្លូវច្បាប់៕ ផ្កាយព្រឹក
ស្រវឹងស្រាបើករថយន្តបុកក្បាលនាគចែកទ្រូងផ្លូវបាក់អស់ ៥កង់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:00:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:00:00 PM
Rating:

No comments: