ភ្នំពេញ៖ រថយន្តហាយឡែនឌ័រ បោះពួយ យ៉ាងលឿងលឿន ខ្វះការប្រុងប្រយ័ត្ន ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុករថយន្ត ហាយឡែនឌ័រពីក្រោយ រងការខូចខាត ផ្នែកខាងមុខ សំណាងល្អនារីម្នាក់ រងរបួសស្រាល។
ហេតុការណ៍ ១២ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចជិតស្ដុបទេពផន ក្នុងសង្កាត់ផ្សារ ដេប៉ូ ២ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
បូណា ម្នាងសិលា មានទទួលម៉ៅការសំណង់តូចធំ គ្រប់ប្រភទ សូមចុចមើលព័ត៌មានលម្អិត
យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ ជនជាតិកូរ៉េបីនាក់រួមនិងនារីម្នាក់ បើករថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-9651 បើកពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកគូទ រថយន្តរ៉ែងរ៉ូវ៉ែ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-2137 បើកដោយបុរសពីរនាក់ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
មាន លក់ ទិញ លាងសម្អាត ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីន បោកខោអាវ គ្រប់ប្រភេទ
ក្រោយកើតហេតុ ភាគីទាំងពីរបានសំរប សំរួលគ្នា ដោយភាគីខាងរថយន្ត ហាយឡែនឌ័រ បានសងសំណងទៅរថយន្ត រ៉ែងរ៉ូវ៉ែចំនួន ១៥០ ដុល្លារដើម្បីបញ្ចប់រឿង។ ស៊ីន កុសល
បើករថយន្តលឿនពេកចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកគូទរថយន្តរ៉ែងរ៉ូវែរពីក្រោយរងការខូចខាតដូចគ្នា
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:17:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:17:00 PM
Rating:

No comments: