រថយន្តព្រូសព្រលះក្បាលនាគចែកផ្លូវវៀចមួយកង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

រថយន្តព្រូសព្រលះក្បាលនាគចែកផ្លូវវៀចមួយកង់

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរមិត្តភក្តិពីរនាក់ ទៀត បើករថយន្តព្រូសក្នុងស្ថានភាព ស្រវឹងស្រា ជោកជាំ ល្បឿនយ៉ាងលឿន បួងចង្កូតមិនទាន់ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀច ១កង់ រថយន្តខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១ នឹង២០នាទីយប់ ថ្ងៃទី ១៨ មិថុនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស់ កែងផ្លូវ នរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ គេឃើញ បុរសវ័យចំណាស់មានគ្នាបីនាក់ ស្រវឹងស្រាជោក បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6879 ពីទៅលិច ខណៈមកដល់ចំណុច កើតហេតុខាងលើ បានបត់មកខាងស្ដាំ ឡើងមកផ្លូវនរោត្ដម ក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យវៀច១កង់ រថយន្តរងការ ខូចខាតផ្នែកខាងមុខលែងរួច ភ្លាមៗនោះ ម្ចាស់រថយន្ត និងអ្នករួមដំណើរ ចុះពីរថយន្ត ទាំងស្រវឹងទ្រេតទ្រោតដោយហាមអ្នកយកព័ត៌មានកុំឲ្យថត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ មកវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ ជើងគោកស្នងការរាជធានីភ្នំពេញ រងចាំដោះតាមផ្លូវច្បាប់។
រថយន្តព្រូសព្រលះក្បាលនាគចែកផ្លូវវៀចមួយកង់ រថយន្តព្រូសព្រលះក្បាលនាគចែកផ្លូវវៀចមួយកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:10:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.