ស្រ​វឹងស្រាបើកម៉ូតូឡើងគំនរសម្រាមដួលរងរបួសធ្ងន់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រ​វឹងស្រាបើកម៉ូតូឡើងគំនរសម្រាមដួលរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូរេពេញផ្លូវ បានទៅទ្បើងលើគំនរ សំរាម ដួលបោកនឹងថ្នល់រងរបួសបែកមុខ មាត់យ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតទ្បើងកាលពីវេលាម៉ោង ២ នឹង ៣០នាទីទៀបភ្លឺ ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខពេទ្យអរុណរះ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស ម្នាក់ ស្រវឹងស្រាជោកជាំ បើកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរី ០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-5127 តាមបណ្តោយផ្លូវ ២៧១ ទិសដៅពីជើងទៅ ត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ជួននឹងផ្លូវកោងផង បានរេចង្កូតទ្បើងទៅ លើគំនរសំរាមដែល គរនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែក មុខបែកមាត់យ៉ាងធ្ងន់ធ្ងរ។
ក្រោយកើតហេតុ អ្នកធ្វើដំណើរបានឃើញ ហេតុការណ៍នេះ ជួយទំនាក់ទំនងទៅសាច់ ញាតិជនរងគ្រោះ ដើម្បីមកយកម៉ូតូ ត្រទ្បប់ទៅផ្ទះវិញ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិលើកដាក់លើម៉ូតូដឹកយកទៅសង្គ្រោះដោយខ្លួខឯង៕
ស្រ​វឹងស្រាបើកម៉ូតូឡើងគំនរសម្រាមដួលរងរបួសធ្ងន់ ស្រ​វឹងស្រាបើកម៉ូតូឡើងគំនរសម្រាមដួលរងរបួសធ្ងន់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:56:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.