ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់ពីរកង់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់ពីរកង់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុង ស្ថានភាពស្រវឹង បើករថយន្តខ្វះប្រុងប្រយ័ត្ន ជ្រុលទៅបុកទ្រូងចែកផ្លូវបាក់ ២ កង់ រថយន្តកល់ជាប់ទៅលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ នឹង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៧ ស្ថិតតាមផ្លូវ តាផុន កែងផ្លូវ ២៧១ នៅចំណុចជិតថបក្លឹប ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។


ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ម៉ូតូកង់បី លក់ ទំនាក់ទំនងទូរស័ព្ទលេខ 016 856 366 


យោងតាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1182 ពីលិចទៅកើត ក្នុងល្បឿន លឿន ស្រវឹងស្រាជោក ឡើងមកផ្លូវ ២៧១ បំរុងបត់ ក៏ជ្រុលចង្កូតទៅបុកទ្រូងផ្លូវចែកផ្លូវ បាក់អស់ ២កង់ រថយន្តកល់លើទ្រូងផ្លូវ ទៅលែងរួច ភ្លាមៗនោះម្ចាស់រថយន្ត បើកទ្វារ រត់គេចខ្លួនបាត់ស្រមោល បន្សល់រថយន្ត នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ច ខណ្ឌមានជ័យ សហការជាមួយជំនាញក្រុង ធ្វើការវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ ជើងគោក ស្នងការរាជធានីភ្នំពេញ រង់ចាំ ដោះស្រាយតាមផ្លូវច្បាប់។ សហការី
ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់ពីរកង់ ស្រវឹងស្រាបើករថយន្តបុករបាំងថ្មចែកផ្លូវបាក់អស់ពីរកង់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:00:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.