ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ឆក់ការបូបមិនបានសម្រេចត្រូវអ្នកស្រុកព័ទ្ធចាប់បាន ស្ចាគមន៍ឡើងទ្រោមខ្លួន - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ឆក់ការបូបមិនបានសម្រេចត្រូវអ្នកស្រុកព័ទ្ធចាប់បាន ស្ចាគមន៍ឡើងទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម ៤ នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូប ពីនារីម្នាក់មិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:៣៥នាទី ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ួូតូមួយគ្រឿង ម៉ាកវេវអាហ្វា ពាក់ស្លាក់លេខ ត្បូងឃ្មុំ 1D-5254 បើកចេញពីបឹងត្របែកគោលបំណងទៅផ្ទះនៅឯបឹងសាឡាង លុះមកដល់ចំណុចខាងក្រោយសាលាពេទ្យ តាមបណ្តោយផ្លូវ ៤៣០ កែងផ្លូវ ១៩១ ក៏លេចមុខជនសង្ស័យ ៤ នាក់ ជិះម៉ូតូចំនួន ២ គ្រឿង បានមកធ្វើសកម្មភាពឆក់កាបូបពី ជនរងគ្រោះ ហើយព្យាយាមបើករត់គេច លុះមកដល់ខាងក្រោយសាលាវ៉ានដា ក៏បានដួលម៉ូតូត្រូវបានប្រជាជនស្វាគមន៍ម្នាក់មួយដៃ ម្នាក់មួយជើង ស្របពេលសមត្ថកិច្ចកំពុងដើរល្បាតក៏ឃាត់ខ្លួនបានម្នាក់ ចំណែកបក្ខពួក ៣ នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
តាមការអោយដឹងពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើ មានឈ្មោះ ជា វិសា អាយុ ១៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ជិះម៉ូតូមួយគ្រឿង ម៉ាក់និច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2GH-8780ជិះគ្នា ២ នាក់ រត់គេចខ្លួនម្នាក់។ ចំណែកជរងគ្រោះមានឈ្មោះ ម៉ាន ភត្រា អាយុ ២០ ឆ្នាំ មុខរបរ ជាសិស្សឆ្នាំទី ៣ នៅសាលាវ៉ានដាគណនី ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង។ សម្ភារៈបាត់បង់អស់លុយចំនួន ៥០០$ ដែលជាលុយរបស់នារីរងគ្រោះ ទុកបង់ថ្លៃសាលា។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍ទំនប់ទឹក ធ្វើការសួរនាំរកបក្ខពួកន្ថែមទៀត ដើម្បីកំណត់មុខសញ្ញាតាមចាប់ បក្ខពួក ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់។ ស៊ីន កុសល
ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ឆក់ការបូបមិនបានសម្រេចត្រូវអ្នកស្រុកព័ទ្ធចាប់បាន ស្ចាគមន៍ឡើងទ្រោមខ្លួន ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ឆក់ការបូបមិនបានសម្រេចត្រូវអ្នកស្រុកព័ទ្ធចាប់បាន ស្ចាគមន៍ឡើងទ្រោមខ្លួន Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 9:25:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.