ភ្នំពេញ៖ ជនសង្ស័យ ៤នាក់ បានជិះម៉ូតូពីរគ្រឿង ធ្វើសកម្មភាពឆក់កាបូបពីប្តីប្រពន្ធពីរនាក់ មិនបានសម្រេច ត្រូវបានម្ចាស់ឃើញទាន់ស្រែកថា ចោរៗត្រូវបានប្រជាជន និងសន្តិសុខយាម នៅបូរីចាប់បានម្នាក់ និងម៉ូតូមួយគ្រឿ ឯបក្ខពួក បីនាក់ ទៀត បានជិះម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍បង្កឲ្យមានភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ៧ នឹង ៣០នាទីយប់ ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៧ ស្ថិតនៅតាមផ្លូវលេខ ២៥៧ មុខរតនៈម៉ាតក្នុងសង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ជនសង្ស័យមានឈ្មោះ ហេង មករា ភេទ ប្រុស អាយុ ១៨ មុខរបរ ធ្វើការជាបុគ្គលិក ទឹកបរិសុទ្ធ ស្នាក់នៅ ក្រោយសាលា ជាសុីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយជនសង្ស័យបានសារភាពថា រូបគាត់ទើបនឹងចេញជាលើកទីមួយ ដើម្បីបានលុយ ទៅព្យាបាលម្តាយឈឺនៅផ្ទះ។
ជនរងគ្រោះទី១ ប្តី៖ មានឈ្មោះ ម៉ាង នូ ភេទប្រុស អាយុ ២៣ មុខរបរ បុគ្គលិកហាងនំខេក មួយកន្លែង ស្នាក់ម្តុំផ្សារអូរឬស្សី ខណ្ឌ៧មករា។
ជនរងគ្រោះទី២ ប្រពន្ធ៖ មានឈ្មោះ សឹម ស្រីនាង ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ បំបើការ នៅខារាអូខេ មេការវើល នៅម្តុំផ្លូវ ២៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ស្នាក់ម្តុំផ្សារសំណង់ (12) សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក។
តាមការរៀបរាប់រពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-3413បានជិះចេញពីផ្ទះនៅម្តុំផ្សារអូឬស្សី គោលបំណងមកលេងផ្ទះម៉ែក្មេក នៅម្តុំផ្សារសំណង់ 12 បានជិះពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវ ២៥៧ បានលេចមុខជនសង្ស័យ ៤នាក់ ជិះម៉ូតូពីរគ្រឿង មួយគ្រឿង ម៉ាកនីក ពណ៌ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-9707ជិះគ្នាពីរនាក់ និងមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ ជិះគ្នាពីរនាក់ ដែលមិនចាំស្លាកលេខ មកពីក្រោយបានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ដាក់នៅខាងមុខ មិនបានសម្រេច ត្រូវបានឃើញទាន់ ហើយស្រែកថាចោរៗ ត្រូវអ្នកស្រុករស់នៅម្តុំកើតហេតុខាងលើ និងសន្តិសុខយាមនៅបូរី បានទាញបារាស់រុញដាក់ពីមុខ ធ្វើឲ្យជនសង្ស័យ ពីរនាក់ក្នុងចំណោមបួននាក់ បានជិះទៅបុកបារាស់បណ្តាលឲ្យដួល ភ្លាមៗនោះត្រូវអ្នកស្រុកចាប់បានម្នាក់ និងដកហូតបានម៉ូតូមួយគ្រឿងប្រគល់ជូនសមត្ថកិច្ចផងដែរ ចំណែកបក្ខពួកបីនាក់ទៀត បានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ ៣ និងបញ្ជូនបន្តទៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ ស៊ីន កុសល
ឆក់កាបូបមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:42:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:42:00 PM
Rating:
No comments: