ភ្នំពេញ៖ បុរសម្នាក់ជាអ្នកគ្រប់គ្រងគ្រឿង សំណង់តាមខេត្ត ជិះរថយន្តក្រុងយកលុយ មកឲ្យក្រុមហ៊ុននៅ ភ្នំពេញ ត្រូវបានជន សង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ឆក់កាបូប លុយ បានសម្រេច រួចបើកគេចខ្លួនបាត់ ដោយសុវត្ថភាព។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ យប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស ៥មករា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក។
ជនរងគ្រោះមានឈ្មោះ អៀង ហេង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរអ្នកគ្រប់គ្រង គ្រឿងសំណង់នៅ តាមខេត្ត ស្នាក់នៅម្តុំផ្សារ ឈូកមាស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត សង្កាត់អូឬស្សី ខណ្ឌ៧មករា។
ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
ទ្រព្យសម្បត្តិដែលត្រូវបានបាត់បង់នៅក្នុង កាបូប រួមមាន លុយដុល្លាចំនួន ២០០០ ដុល្លារ (ពីពាន់ដុល្លា) លុយខ្មែរចំនួន ៤,000,000 រៀល (បួនលានរៀល) និង ទូរស័ព្ទ ចំនួនពីរគ្រឿង ១ ម៉ាក អិនចុចពិល ២ម៉ាកអាយហ្វូនហ្វរ សរុបទាំងអស់ប្រមាណ ជា ៤០០០ ដុល្លារ និងឯកសារមួយចំនួន ផងដែរ។
តាមប្រភពពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះរថយន្តក្រុង មួយគ្រឿង ពីខេត្តកំពង់ស្ពឺ មកទីក្រុងភ្នំពេញ បំណងយកលុយមកឲ្យក្រុមហ៊ុននៅ ម្តុំទួលគោក ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតខាងលើ រូបគាត់ បានឲ្យរថយន្តឈប់ ហើយចុះពីលើរថយន្ត រួចខលទូរស័ព្ទហៅមិត្តភក្តិ ឲ្យមកយកផង លុះចាំបានបន្តិចក៏លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកលេត ពណ៌ស មិនចាំស្លាកលេខ ទិសដៅពីលិចទៅកើត បានធ្វើសកម្មភាពឆក់កាបូបដែលរូបគាត់ កំពុងកាន់ជាប់នៅនឹងដៃបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះបានមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកចាប់ ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ ស៊ីន កុសល
ជិះរថយន្តក្រុងពីខេត្ត មកចុះនៅទីក្រុង ភ្នំពេញ ត្រូវជនសង្ស័យឆក់កាបូបលុយ រួចគេចខ្លួនបាត់
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
6:52:00 PM
Rating:
No comments: