ជិះម៉ូតូចេញពីពិធីមង្គលការ ត្រឡប់ទៅផ្ទះ វិញ ជ្រុលទៅបុករថយន្តកុងតឺន័រ ចតចោលតាមចិញ្ចើមផ្លូវពីក្រោយស្លាប់នៅកន្លែង - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ជិះម៉ូតូចេញពីពិធីមង្គលការ ត្រឡប់ទៅផ្ទះ វិញ ជ្រុលទៅបុករថយន្តកុងតឺន័រ ចតចោលតាមចិញ្ចើមផ្លូវពីក្រោយស្លាប់នៅកន្លែង

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងស្ថានភាពស្រវឹង បានរេចង្កូតទៅបុក រថយន្តកុងតឺន័រមួយគ្រឿង ចតចោលនៅ តាមចិញ្ចើមផ្លូវពីក្រោយពេញទំហឹង បណ្តាលឲ្យខ្ទាតចេញប្រមាណជាង ២០ម៉ែត្រ ស្លាប់យ៉ាងអណោច អធ័ម ខណៈពេលដែល ជនរងរគ្រោះជិះម៉ូតូចេញពីពិធីមង្គលការ មួយកន្លែងត្រឡប់ទៅផ្ទះ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
សពជនរងគ្រោះមានឈ្មោះ សាន សុំ ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរមន្ត្រីនគរបាល នាយកដ្ឋានអង្គរក្ស ស្នាក់នៅភូមិក្រាំងស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិស្វាយចេក សង្កាត់គោគរការ ខណ្ឌព្រែកព្នៅ។

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-5501 ទើបនឹងចេញពីពិធីមង្គលការ មួយកន្លែង គោលបំណងជិះត្រឡប់ទៅផ្ទះ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច កើតហេតុខាងលើបានរេចង្កូតមកខាងស្តាំដៃ ជ្រុលទៅរថយន្តកុងតឺន័រមួយគ្រឿង ក្បាល ពណ៌ស ពាក់ស្លាលេខ 3E-1517 ចតចោល តាំងពីក្បាលព្រលប់មកម្លេះ ស្របទិសដៅ ស្របគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យ ជនរងគ្រោះខ្ទាតប្រមាណជា ២០ម៉ែត្រ បាក់កស្លាប់នៅកន្លែងយ៉ាងអាណោចអធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទង ជំនាញមកវាស់វែងយករថយន្ត និងម៉ូតូ រងគ្រោះទៅការិយាល័យចរាចរណ៍ ស្នងការ រាជធានីភ្នំពេញ រងចាំដោះស្រាយតាម ផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបាន សមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ជនជាតិចិនស្រវឹងស្រា បើករថយន្តជ្រុលទៅ បុកចិញ្ចើមផ្លូវ និងបង្គោលស្លាកចរាចរណ៍ វៀចមួយដើម រថយន្តបែកកង់ទាំងទៅលែងរួច

គ្រោះចរាចរណ៍ពីរករណី កន្លែងតែមួយ រងរបួសធ្ងន់ ស្រាល ប្រុសស្រីបីនាក់
ជិះម៉ូតូចេញពីពិធីមង្គលការ ត្រឡប់ទៅផ្ទះ វិញ ជ្រុលទៅបុករថយន្តកុងតឺន័រ ចតចោលតាមចិញ្ចើមផ្លូវពីក្រោយស្លាប់នៅកន្លែង ជិះម៉ូតូចេញពីពិធីមង្គលការ ត្រឡប់ទៅផ្ទះ វិញ ជ្រុលទៅបុករថយន្តកុងតឺន័រ ចតចោលតាមចិញ្ចើមផ្លូវពីក្រោយស្លាប់នៅកន្លែង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:19:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.