ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វេីសកម្មភាពឆក់កាបូបពីនារីម្នាក់ មិនបានសម្រេច ហេីយជិះម៉ូតូត្រឡប់មកឆក់ម្តងទៀត បានសម្រេច រួចក៏ដួលម៉ូតូ ត្រូវបានអ្នកឃើញហេតុការណ៍ ដេញចាប់បានវាយទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ២ នឹង ៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០១៩ នៅចុះណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ខាងកើត តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ព្រីង តួ ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិទេព ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនរងគ្រោះមាន សុ ភ័ក្ត្រ ភេទ ស្រី អាយុ ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេអេកូ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បានបាត់បង់កាបូបស្ពាយ ១ និងម្សៅផាត់មុខមួយចំនួន។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ រួបគាត់បានចេញពីធ្វេីការបំណងជិះម៉ូតូម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-4845 ទៅផ្ទះនៅខាងក្រោយ វត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកយ៉ាម៉ាហា អ៊ិចហ្សិចទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ HB-2656 មកពីក្រោយ ហេីយបានធ្វេីសកម្មភាពឆក់កាបូប តែមិនបានសម្រេច ភ្លាមៗនោះជនសង្ស័យជិះហួសបន្តិច រួចក៏បកមកក្រោយវិញ ហើយធាក់ម៉ូតូគាត់ផ្តួល រួចឆក់កាបូបបានសម្រេច តែសំណាងអាក្រក់ ក៏ទាក់ដៃចង្កូតដួលដែរ ភ្លាមនោះក៏មានអ្នកដែលនៅក្បែរនោះឃេីញទាន់ ក៏ដេញចាប់បានភ្លាមៗ និងវាយឡើងទ្រោមខ្លួន រួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
ក្រោយពេលកេីតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅ ប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ដេីម្បីធ្វេីការសាកសួរ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ឆក់ម្តងមិនបានសម្រេច ទៅម្តងទៀតមានអីសន្លប់ស្តូក
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:43:00 PM
Rating:
Reviewed by សារព័ត៌មាន ឯករាជ្យជាតិ
on
7:43:00 PM
Rating:











No comments: