បើករថយន្តកុងតឺន័រលឿន មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ រួចកិនប្តីប្រពន្ធ ២នាក់ ធ្លាយខួរស្លាប់ គួរឲ្យរន្ធត់ - កាសែត​ ឯករាជ្យជាតិ មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តកុងតឺន័រលឿន មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ រួចកិនប្តីប្រពន្ធ ២នាក់ ធ្លាយខួរស្លាប់ គួរឲ្យរន្ធត់

ភ្នំពេញ៖ ប្តីប្រពន្ធ ២នាក់ បែកក្បាល ធ្លាយខួរស្លាប់ យ៉ាងណោចអាធ័ម នៅកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្ត កុងតឺន័រមួយគ្រឿង បើករេចង្កូតទៅបុក ម៉ូតូពេញទំហឹង និងកិនជនរងគ្រោះ ពីលើ រួចទុករថយន្តចោល តៃកុងរត់គេចខ្លួន បាត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦:៣០ នាទីយប់ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ ៣ ចំណុចការ៉ាសសាំង ធៃណាព្រៃស្ពឺ ក្នុង  សង្កាត់ចោមចៅ ២ ខណ្ឌពោធិសែនជ័យ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ជនរងគ្រោះប្ដីឈ្មោះ ស្តុក ភក្ដី អាយុ ៣៥ ឆ្នាំ មុខរបរ កាត់សក់ស្នាក់នៅ ត្រាំខ្នា ស្រុកបាទី ខេត្តតាកែវ (ស្លាប់) ប្រពន្ធមាន ឈ្មោះ និមល ភេទ ស្រី អាយុ ២៧ ឆ្នាំ ស្នាក់នៅជាមូយគ្នា។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 3E-3983 ធ្វើដំណើរ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាស្តុបពីរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-9397 ជិះដោយប្តីប្រពន្ធពីរនាក់ បញ្ច្រាស់ទិស ដៅគ្នា ពីជើងទៅត្បូង ពេញទំហឹង បណ្តាលឲ្យជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ដួលចូលក្រោមកង់រថយន្ត កិនបែកក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម នៅកន្លែង ចំណែកតៃកុងរថយន្តកុងតឺន័រ បានបើករថយន្តបន្តទៅមុខបានប្រមាណជា ៤០ម៉ែត្រ ទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោល។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

ទំនាក់ទំនងទិញតាម Tel: 087 94 58 57
ក្រោយកើតហេតុ សមត្ថកិច្វមូលដ្ឋាន ទាក់ទងជំនាញ ចុះវាស់វែង យករថយន្ត បង្ក និងម៉ូតូរងគ្រោះ ទៅការិយា់ល័យ ចរាចរណ៍ផ្លូវគោក ស្នងការ រាជធានី ភ្នំពេញ រងចាំឲ្យក្រុមហ៊ុន ចូលខ្លនមក ដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពប្ដី និងប្រពន្ធ ក្រោយពីធ្វើកំណត់ហេតុរួច សមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
បើករថយន្តកុងតឺន័រលឿន មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ រួចកិនប្តីប្រពន្ធ ២នាក់ ធ្លាយខួរស្លាប់ គួរឲ្យរន្ធត់ បើករថយន្តកុងតឺន័រលឿន មិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ រួចកិនប្តីប្រពន្ធ ២នាក់ ធ្លាយខួរស្លាប់ គួរឲ្យរន្ធត់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:42:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.