មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ទំនៀមទម្លាប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃ មហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ ឡើងស័ក។ រីឯការ​កំណត់ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេព្តា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ចាប់​ពី​សម័យ​​ក្រុង​នគរធំ​​មក​ ​ប្រទេស​ខ្មែរ​​​ប្រើ​វិធី​គិត​​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួនចន្ទគតិ (ដំណើរនៃ​ព្រះចន្ទ) ទើប​​ខ្មែរ​កំណត់​យក​ខែ​ មិគ​សិរ ​ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែកក្តិក ជា​ខែ​ទី ១២។ សម័យ​ក្រោយ​​មក ​​ប្រទេស​ខ្មែរ​ប្តូរ​ទៅ​​​ប្រើ​​វិធី​គិត​រាប់​ថ្ងៃ​ខែ​ឆ្នាំ​តាម​ក្បួន​ សុរិយគតិ (ដំណើរនៃ​ព្រះអាទិត្យ)។ ពេល​នោះ​ហើយ​ដែល​ខ្មែរ​​កំណត់​​ចូល​ឆ្នាំ​​ក្នុង​​ខែចេត្រ (ខែទី ៤) ព្រោះ​ក្នុង​ខែ​នេះ​ ​ព្រះអាទិត្យ​ធ្វើ​ដំណើរ​ចេញ​ពី​ មីនរាសី ​​ចូល​កាន់ ​មេ​សរាសី។ ​ថ្ងៃ​ចូល​ឆ្នាំរ​មែង​ត្រូវ​លើថ្ងៃ​ទី ១៣ នៃខែ​ មេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែបើសិនឆ្នាំថ្មីមានថ្ងៃជាន់គ្នានឹងឆ្នាំចាស់ (ឧ: ថ្ងៃអាទិត្យក្នុងថ្ងៃ ១៣ នៃឆ្នាំចាស់ដូចឆ្នាាំបន្ទាប់) គេត្រូវលើកថ្ងៃចូលឆ្នាំមួយថ្ងៃ (ថ្ងៃ ១៤) ហើយថ្ងៃចូលឆ្នាំ ជាអតិបរមាមិនអោយហួសពីថ្ងៃ ១៦។ មហាសសង្ក្រាន្ត ​ប្រើ​របៀប​គន់គូរ​តាម ​សុរិយគតិ​ មាន​ឈ្មោះ​ថា "សាមញ្ញសង្ក្រាន្ត" (ព្រះអាទិត្យ​ដើរ​ត្រង់​ពី​លើ​ក្បាល​ជា​ សង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែល​ប្រើ​របៀប​គន់​គូរ​តាមចន្ទគតិ ​ហៅថា "អាយន្តសង្ក្រាន្ត" (វេលាដែលព្រះអាទិត្យដើរ​បញ្ឈៀង ​មិន​ត្រង់​ពី​លើ)។ គេ​នៅ​ប្រើ​ចន្ទ​គតិ ​ដោយ​យោង​ទៅ​សុរិយគតិ ព្រោះ​ចន្ទគតិ​មាន​ទំនាក់ទំនង​នឹង​ ពុទ្ធប្បញ្ញត្តិច្រើន។ ចំណែក​ឯថ្ងៃ​ចូលឆ្នាំតាមចន្ទគតិ​ មិន​​ទៀង​ទាត់​ជួន​កាល​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​​ក្នុង​វេលា​រនោច​។ ប៉ុន្តែ​នៅ​ក្នុង​រវាង ​១ ​ខែ គឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ ចេត្រ និង ​មិន​ហួស​ថ្ងៃ ៤ ​កើត ខែ ​ពិសាខទេ។ ដូចនេះ​ សង្ក្រាន្តខ្លះ​ អាចធ្លាក់​ទៅ​ក្នុង​ខែ ​ពិសាខ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ទំនៀមផ្សេងៗ ដែល​ប្រជាជន​​ខ្មែរ​​រៀបចំ​តាម​ប្រពៃណី​​ មាន​ដូច​តទៅ ៖

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ពេល​មុន​ចូល​ឆ្នាំ ​គេ​នាំ​គ្នា​ប្រុង​ប្រៀប រក​ស្បៀង​អាហារ សំអាត​ផ្ទះ​សម្បែង រែក​ទឹក​ដាក់​ពាង រក​អុស​ទុក និង ​កាត់​សំលៀក​បំពាក់​ថ្មីៗ ​ជា​ដើម។ ថ្ងៃ​ចូល​ឆ្នាំ​មក​ដល់​ គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ សំរាប់​ទទួល​ទេវតា​ថ្មី​ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សំរាប់​ទទួល​ទេព្តា​ថ្មី​។ លុះ​ដល់​វេលា​កំណត់​ ទេព្តាថ្មី​យាង​មក គេ​នាំ​កូន​ចៅ​អង្គុយ​ជុំ​គ្នា នៅ​ជិត​កន្លែង​រៀប​គ្រឿង​សក្ការៈ​នោះ ហើយ​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​ សុំ​សេចក្តី​សុខ​ចម្រើន ​គ្រប់​ប្រការ ​ពី​ទេព្តា​ថ្មី។ ចំពោះ​គ្រឿង​សក្ការៈ ​និង ​ក្រយា​ស្ងើយ ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តម្រូវ​​តាម​ចិត្ត​ទេវតា​ដែល​នឹង​​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ។ រី​ឯ​ពិធី ៣ ​ថ្ងៃ​ នៃ​ថ្ងៃ​ចូល​ឆ្នាំ​នោះ​គឺ ៖ ថ្ងៃទី ១ ៖ គេ​ត្រូវជួបជុំគ្រួសារ ត្រៀមអុចធូបបន់ស្រន់ទទួលទេវតាឆ្នាំថ្មីដែលចុះមកដើម្បីសុំនូវសេចក្ដីសុខ ហើយនិងការបន់ស្រន់សុំសំរេចនូវបំណងប្រាថ្នាអ្វីមួយពីទេវតាឆ្នាំថ្មី បន្ទាប់មកកូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់ ​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា ​ជា​ដើម ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បម្រើ ឬ​អ្នកក្រីក្រ​ទៀត​ផង ។ ថ្ងៃទី ២ ៖ គេយក​ចង្ហាន់​ទៅ​ប្រគេន​​ភិក្ខុ​ទាំង​ឡាយ​នៅ​​តាម​វត្តអារាម ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​ វា​លុក​ចេតិយ ​នៅ​ជុំវិញ​ព្រះវិហារ ឬ​នៅ​ជុំវិញ​ដើម​ពោធិ​ណា​មួយ​នៅ​ក្នុង​វត្ត​នោះ។ នៅ​ពេល​ព្រលប់​ គេ​ប្រគេនភេសជ្ជៈ​ ដល់ភិក្ខុ​ទាំង​ឡាយ និមន្ត​ភិក្ខុ​សូត្រ​​ចម្រើន​ព្រះបរិត្ត និង​ សំដែង​ធម្ម​ទេសនា។ ពេល​រសៀល​ គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ចូឡាមនីចេតិយ ហើយ​និមន្ត​ភិក្ខុ​ទាំង​ឡាយ​ បង្សុកូលចេតិយ បញ្ជូន​មគ្គផល​ ដល់​វិញ្ញាណ​ក្ខន្ធបង​​ប្អូន ដែល​បាន​ស្លាប់​ទៅ។ ថ្ងៃទី ៣ ៖ ពេល​ព្រឹក​គេនិមន្តព្រះរស់នៅក្នុងផ្ទះដែលយើងហៅថាឪពុកកម្ដាយដើម្បីស្រង់ទឹកលាងបាប និង ជាការដឹងគុណផង ពេលថ្ងៃគេទៅស្រង់ព្រះពុទ្ធបដិមាដើម្បីយកទឹកមកលប់លាងមុខដើម្បីជំរះនៅឧបទ្រុព្ទចង្រៃផ្សេងៗ រួចគេនិមន្ត​ភិក្ខុ​ទាំង​ឡាយ​សូត្រ​ឆ្លង​ភ្នំខ្សាច់ ពេល​ល្ងាចភិក្ខុ​សង្ឃត្រូវចេញទៅស្រង់​ទឹកជូនឧបាសក់នៅតាមភូមិស្រុកវិញដើម្បីជំរះនៅឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ដើម្បីបញ្ជាក់អត្ថន័យថា ការធ្វើអំពើល្អទៅ អំពើល្អនិងត្រលប់សងមកវិញ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​ទាំងបីថ្ងៃនេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​ល្បែង ទាញព្រ័ត្រ ស្ដេចចង់ បោះ​អង្គញ់ ចោល​ឈូង លាក់​កន្សែង ខ្លែងឆាបកូនមាន់​ ជា​ដើម និង ​មាន​របាំត្រុដិ (ច្រើន​មាន​នៅបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​តាមចង្វាក់ភ្លេងសម័យ តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ អ្នក​​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត អ្នក​ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។
អត្ដន័យ​នៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ រៀង​​រាល់​ឆ្នាំ ជនជាតិ​ខ្មែរ​និយម​រៀបចំ​ពិធី បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ថ្ងៃ​ទី ១៣ ខែ​មេសា​ (យូរ​ៗម្ដង ថ្ងៃ​ ១៤ ឬ ១៥ ឬ ១៦ ខែមេសា) ត្រូវ​​នឹង​ខែចេត្រ ឬពិសាខ នៃ​ចន្ទគតិ។ ជនជាតិណាក៏ប្រារព្ឋធ្វើបុណ្យ ចូលឆ្នាំថ្មីរបស់ គេដែរ។ ចំពោះខ្មែរយើង នាំគ្នារៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណីជាតិ ជារៀងរាល់ឆ្នាំ ព្រោះ​យើងយល់ថាបុណ្យចូលឆ្នាំថ្មី មានអត្ថន័យ​ជ្រាលជ្រៅ។ ខ្មែរ​មានជំនឿថា ក្នុងមួយឆ្នាំនៃការរស់នៅ គេតែងជួបប្រទះអពមង្គល​ ឧបទ្រព្យ​ចង្រៃផ្សេងៗ​ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បាន​ប្រព្រឹត្ដ​អំពើ​សៅហ្មង មិនគប្បី។​ លុះផុតឆ្នាំចាស់ទៅ គេនាំគ្នាធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ គេនាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យ​អស់​កង្វល់ ហើយ​ឲ្យ​មាន​សិរី​សួស្ដី មានសិរី​សូស្ដីមានសុភមង្គលនៅក្នុងឆ្នាំថ្មី។ ម្យ៉ាងទៀត រយៈពេលមួយឆ្នាំ ពួក​គេបានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទី​ឆ្ងាយ ៗ។ លុះដល់ឆ្នាំថ្មី គេ​បាន​វិល​មក​ជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និង​បំបាត់ការនឿយហត់ពីការងារផង។ រួច​ទើបបន្ដជីវភាពថ្មីនៅក្នុងឆ្នាំថ្មី ប្រកប​របរ​ដោយ​ជោគជ័យ និង អាយុយឺន​យូរ។ ម្យ៉ាងទៀត ពិធីបុណ្យចូលឆ្នាំថ្មី​គឺជាប្រពៃណីអាចបណ្ដុះស្មារតីស្រឡាញ់​រាប់​អាន​គ្នារវាង​អ្នក​​ភូមិ​ស្រុក​ជិតខាងគ្នា ជាកត្ដាបង្កើតសាមគ្គីភាពជាតិ។ ហេតុនេះហើយ ទើបនៅពេលនោះ គេមិនត្រឹមតែជួបជុំគ្នាក្នុងគ្រួសារប៉ុណ្ណោះ​ទេ តែ​គេ​នាំ​គ្នា​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ដ​អារាម​ ដែល​ជាមជ្ឈមណ្ឌល​អប់​រំ​ឲ្យមាន​ការ​មនុស្សធម៌ និង សាមគ្គីភាព។ ដោយសារពីធីបុណ្យចួលឆ្នាំថ្មី មាន​អត្ថន័យ​ធំធេង​យ៉ាង​នេះ ទើបខែ្មរយើងនិយមរាប់អានទុកជា ប្រពៃណីជាតិ​តាំង​ពី​ដើម​រហូត​មក។ និមិត្ត​សញ្ញា​តំណាង​ឲ្យ​រាសី​ ឬ ខែ​នីមួយៗ​ក្នុង​ប្រក្រតីទិន​ខ្មែរ
ដោយ​សារ​ប្រទេស​ខ្មែរ​បាន​ទទួល​ឥទ្ធិពល​សាសនា​ព្រាហ្មណ៍​ (លទ្ធិហិណ្ឌូ) ទើប​ជនជាតិ​ខ្មែរ​នៅ​តែ​បន្ត​ប្រើប្រាស់​ក្បួន​គម្ពីរ​ សាស្ត្រា​បុរាណ​របស់​លទ្ធិ​ព្រាហ្មណ៍​ក្នុង​ការ​គិតគូរ​រៀបចំ​ធ្វើ​កិច្ច​នានា​ខាង​សាសនា។ ​តាម​ក្បួន​តារាសាស្ត្រ​ ឬ​ហោរាសាស្ត្រ​បុរាណ​នៃ​លទ្ធិ​ព្រាហ្មណ៍ គេ​​យល់​ថា​ផ្ទៃ​មេឃ​មាន​រាង​ដូច​ជា​រង្វង់​មូល​ និង​ នៅ​ស្ងៀម​មួយ​កន្លែង​ដូច​ជា​ផែន​ដី​ដែរ។ គេ​យល់​ថា​​ព្រះ​អាទិត្យ​ដើរ​ជុំ​វិញ​ផែន​ដី​ តាម​គន្លង​គោចរ​ដែល​មាន​រូប​សណ្ឋាន​ដូច​ជា​រង្វង់​ ទើប​ពួក​គេ​ហៅ​ថា រាសីចក្រ ឬ ចក្ររាសី (រង្វង់​រាសី) ដែល​ត្រូវ​នឹង​មួយ​ឆ្នាំ។ ដោយ​សារ​តែ​ពួក​គេ​មើល​ឃើញ​នៅ​លើ​លំហ​មេឃ​មាន​ផ្កាយ​ (តារា) ជា​ច្រើន​នៅ​​ក្បែរៗ​គ្នា​ហើយ​មាន​សណ្ឋាន​ដូច​ជា​រូប​ផ្សេងៗ ដូច​ជា​រូប​ចៀម​ឬ​​ពពែ​ឈ្មោល, គោឈ្មោល, មនុស្ស​ប្រុស​ស្រី​, ក្តាម, សិង្ហ, ស្រីក្រមុំ, ​ជញ្ជីង, ខ្ទួយ, ធ្នូ, ត្រីមករ (ត្រីថ្ករ ឬ​ ត្រី​ឆ្លាមមករ), ក្អម, និង ត្រី ដូច្នេះ​ហើយ​ទើប​ពួក​​គេ​ដាក់​ឈ្មោះ​បណ្តុំ​ផ្កាយ​ (នក្ខត្តឫក្ស ឬ នក្សត្រ) តាម​រូប​ភាព​ស្រដៀង​ទាំង​នោះ។ ពួក​គេ​ចែក​ផ្ទៃ​មេឃ​ជា​ ១២ ចំណែក ឬ ​ល្វែង(រាសី) ដោយ​ដាក់​ឈ្មោះ​ចំណែក​​នីមួយៗ​ស្រប​តាម​រូប​រាង​នៃ​បណ្តុំ​ផ្កាយ ដូច​ជា​ មេសៈ ឬ​មេសរាសី ឧសភៈ ឬឧសភរាសី មិថុនៈ ឬ​មិថុនរាសី, កក្កដៈ ឬកក្កដរាសី សីហៈ ឬសីហរាសី កញ្ញា ឬ​កញ្ញារាសី តុលា ឬតុ​លារាសី វិច្ឆិកៈ ឬ​វិច្ឆិករាសី ធនុ ឬ​ធនុរាសី មករៈ ឬ​មកររាសី កុម្ភៈ ឬ​កុម្ភរាសី និង មីនៈ ឬ​មីនរាសី។ ដោយ​សារ​តែ​ពួក​គេ​កំណត់​យក​​មេសរាសី (ខែ​មេសា) ជា​រាសី​ទី​មួយ​ ទើប​​ជនជាតិ​ខ្មែរ​ចាប់​គិត​​ថា​ខែ​ ចេត្រ ជា​ខែ​ទី​មួយ​នៃ​​ឆ្នាំថ្មី ហើយ​ក៏​ប្រារព្ធ​ធ្វើ​កិច្ច​ចូល​ឆ្នាំ​ថ្មី​នៅ​ខែ​ ចេត្រ តាម​លំអាន​រៀង​មក។ នេះ​គឺ​ដោយ​សារ​ខ្មែរ​ប្រើ​ក្បួន​គិត​ថ្ងៃ​តាម​សុរិយគតិ។
បើ​តាម​ក្បួន​ចន្ទគតិ ខែមិគសិរ គឺ​ជា​ខែ​ទី​មួយ​នៃ​ឆ្នាំ​ថ្មី។ តាម​ក្បួន​សុរិយគតិ​របស់​លទ្ធិព្រាហ្មណ៍ គេ​គិត​ថា​នៅ​ខែ មេសា ​ព្រះអាទិត្យ​ចរ​ចេញ​ពី​មីនរាសី បណ្តុំ​ផ្កាយ​រាង​ដូច​ត្រី) ចូលទៅ​កាន់​ ​មេសរាសី បណ្តុំ​ផ្កាយ​រាង​ដូច​ចៀម​ឬ​​ពពែ​ឈ្មោល)។ ការ​ចរចេញ​របស់​​​​ព្រះអាទិត្យ​ពី​រាសី​មួយ​ទៅ​កាន់​រាសី​មួយ​ហៅ​ថា សង្ក្រាន្ត ឬ សង្ក្រាន្តិ។ ក្នុង​មួយ​ឆ្នាំ​មាន ១២ សង្ក្រាន្ត។ ដោយ​សារ​តែ​ពួក​ព្រាហ្មណ៍​​កំណត់​យក​ មេសរាសី​ ជា​រាសី​ទី​មួយ (រាសី​តំបូង រាសី​ក្បាល រាសី​ធំ ឬ មហារាសី) ទើប​គេ​ហៅ​សង្ក្រាន្ត​នៅ​ខែ ​មេសា ​ថា មហាសង្ក្រាន្ត គឺ​ដំណើរ​ឆ្លង​កាត់​របស់​ព្រះ​អាទិត្យ​ ពី​ចក្ររាសី​នៃ​ឆ្នាំ​ចាស់​ ទៅ​កាន់​ចក្ររាសី​នៃ​ឆ្នាំ​ថ្មី។
ក្នុងអំលុងបុណ្យចូលឆ្នាំខ្មែរ យុវជន យុវតី បានប្រមូលផ្តុំគ្នាលេង ល្បែងប្រជាប្រិយ ប្រពៃណី ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ។ នេះជាល្បែងដែលប្រជាជនខ្មែរនិយមចូលចិត្តលេងតាំងពីរដើមមករហូតដល់បច្ចុប្បន្ននេះ។ ក្នុងផ្នែកខ្លះនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប និង បាត់ដំបង ឫខេត្តមួយចំនួនទៀតគេលេងល្បែងទាំងនោះ។ បុរសម្នាក់ជិះឈើកោងមួយ ដោយពាក់ក្បាលរមាំង នៅលើក្បាល និងមានចង្ក្រងនៅខាងក្រោយ ដូចជាកន្ទុយរមាំង។ បុរសពីនាក់ទៀតត្រៀមខ្លួនដើម្បីប្រម៉ាញ់ ដោយមានកាន់ធ្នូរក្នុងដៃ។ នៅពេល ទទួលបានទេយ្យទានហើយ ពួកគេបរិច្ចាគសំរាប់ជាទេយ្យវត្ថុសំរាប់ព្រះសង្ឃនៅវត្ត។ ក្នុងភូមិតាមបណ្ដោយដងទន្លេមេគង្គ ស្រ្តីខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាទៅលេងនៅវត្ត។ សកម្មភាព នេះត្រូវគេជឿថានឹងធ្វើឲ្យក្រពើស្ងប់ស្ងាត់។ ទំនៀមទំលាប់នេះ មានប្រភពយូរលង់ណាស់មកហើយនៅពេលដែលមានក្រពើជាច្រើនក្បាល បានរស់នៅក្នុងទន្លេ។ ភូមិខ្លះ ប្រជាជនជាន់រូបសំនាក ដើម្បីឲ្យខ្មោចព្រាយ រស់នៅតាមដើមឈើជិតៗវត្ត ស្ងប់ស្ងាត់ ហើយសុំសេចក្ដីសុខក្នុងឆ្នាំថ្មី ចូលមក ដល់ខ្លួននិងក្រុមគ្រួសារផង។ ប្រជាជនខ្មែរ បានប្រមូលផ្ដុំគ្នាទៅលេងវត្ត ទៅលេងតាមមាត់សមុទ្រ រមណីដ្នានឬ តាមប្រាសាទនានា ដែលមាននៅក្នុងប្រទេសឬក្រៅប្រទេស ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំ ខ្មែរប្រពៃណីជាតិហើយប្រជាជនខ្លះជួមជុំបង ប្អូនគ្រួសារញាតិមិត្តនៅឯផ្ទះរបស់ពួកគេដោយក្ដីរីករាយ។
ទំនៀមទម្លាប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ទំនៀមទម្លាប់ នៃពិធីបុណ្យចូលឆ្នាំខ្មែរ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 6:48:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.