មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

អាជ្ញាធរស្រុកកៀនស្វាយ ធ្មេចភ្នែក បណ្តោយឲ្យឈ្មួញ ខិលខូចមួយក្តាប់តូច លប់ដីបឹងថាស់ ក្រោមលេសថា ធ្វើផ្លូវក្រវ៉ាត់ក្រុងលេខ ០៣

(កណ្តាល)៖ ដីបឹងថាស់ជាដីចំណុះឃុំដីឥដ្ឋ ដែលបម្រើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ សុភី និងភូមិស្តៅកន្លែង ៥ សម្រាប់ឲ្យពួកគាត់ស្រោចស្រប់ដំណាំបន្លែបង្ការ និងស្រូវវស្សា ហើយនិងស្រូវប្រាំងទៀតផង។


មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ពលរដ្ឋជាច្រើនគ្រួសារសំដែងការមិនពេញចំពោះអាជ្ញាធរមូលដ្ឋាន ដែលបណ្តោយអោយជនមានអំណាចយកគ្រឿងចក្រមកឈូសឆាយទន្រ្ទានយកដីបឹងថាស់ សម្រាប់ឲ្យពួកគាត់នេសាតត្រី រៀវខ្យង់ខ្ចៅ ជាពិសេសទឹកនៅក្នុងបឹងនេះគឺពួកគាត់ប្រើប្រាស់ស្រោចស្រប់បន្លែបង្ការ និងស្រូវវស្សា និងស្រូវប្រាំង។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ពួកគាត់បន្តទៀតថា ទៅថ្ងៃមុខមិនដឹងជាពឹងអ្វី បើអ្នកមានលុយយកគ្រឿងចក្រមកឈូសឆាយ និងយកអាច់ដីមកលប់បឹងបន្តិចម្តងៗ ហើយពួកគាត់បានត្រឹមតែខាំមាត់សង្កត់ចិត្ត និងលួចនិយាយពីក្រោយខ្នងថា គេមានលុយចង់ធ្វើអ្វីក៏បានដែរ។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66

ប្រភពច្បាស់ការបានឲ្យដឹងថា ដីបឹងថាស់នេះត្រូវបានលក់ជាច្រើនឆ្នាំមកហើយ ដោយមានការពុំចែកគ្នាលក់ ហើយមានការចុះហត្ថលេខាពីអាជ្ញាធរមូលដ្ឋានទៀតផង មកដល់បច្ចុប្បន្នដីបឹងនេះឈ្មួញអ្នកមាន ចែកគ្នាកាន់កាប់អស់ហើយ ដោយគេដឹងថា គ្រឿងចក្រដែលកំពុងឈូសឆាយមានថៅកែឈ្មោះ រី។

ឆ្លើយតបនឹងការលើកឡើងលើលោក អ៊ូ ឈៀង អភិបាលស្រុកកៀនស្វាយបានឲ្យដឹថា ដីបឹងថាស់នេះបានប្រគល់ក្រុមហ៊ុនចិនធ្វើផ្លូវក្រវ៉ាត់ក្រុងលេខ ០៣ ហើយ សួររកអ្វីទៀត!! ចុះបើធ្វើផ្លូវក្រវ៉ាត់ក្រុងហេតុអ្វីគ្រឿងចក្រឯកជនមកឈូសឆាយទៅវិញ?។
រីឯលោក ស៊ុត តូ មេឃុំដីឥដ្ឋបានប្រាប់ថា បានដេញ និងដកគ្រឿងចក្រដែលឈូសឆាយនោះអស់ហើយ ទំនប់ដែលឯកជនលើកកាត់ពាក់កណ្តាលបឹងសម្រាប់ពុះដីឡូលក់ គាត់គ្មានសមត្ថភាពទេ។


ចំពោះលោក វ៉ាត់ វឿន មេភូមិស្តៅកន្លែង ៥ បាននិយាយប្រាប់ថា គាត់មិនដឹងរឿងដីបឹងថាស់នោះទេ៕




អាជ្ញាធរស្រុកកៀនស្វាយ ធ្មេចភ្នែក បណ្តោយឲ្យឈ្មួញ ខិលខូចមួយក្តាប់តូច លប់ដីបឹងថាស់ ក្រោមលេសថា ធ្វើផ្លូវក្រវ៉ាត់ក្រុងលេខ ០៣ អាជ្ញាធរស្រុកកៀនស្វាយ ធ្មេចភ្នែក បណ្តោយឲ្យឈ្មួញ ខិលខូចមួយក្តាប់តូច លប់ដីបឹងថាស់ ក្រោមលេសថា ធ្វើផ្លូវក្រវ៉ាត់ក្រុងលេខ ០៣ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:11:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.