មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកស្លាប់ពីរនាក់ និងរងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពី វេលាម៉ោង ០៤:២០ នាទីព្រឹក នៅថ្ងៃ អង្គារ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៩ កើតឡើងរវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចលេីផ្លូវជាតិលេខ ៣ កែងផ្លូវបេតុង ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ។ (បណ្ដាលអោយមនុស្សប្រុស ស្រី ០២ នាក់ ស្លាប់ នៅកន្លែងកើតហេតុ និងស្រី ០១ នាក់ទៀត រងរបួសធ្ងន់ សំរាកព្យាបាលនៅគ្លីនិចឯកជនរស្មី )
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
១/ភាគីរថយន្តម៉ាក NISSAN ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ព្រៃវែង 3A-0048 (អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្ត) ២/ភាគីម៉ូតូម៉ាក SUZUKI Let,s ពណ៌ស ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HN-7435 បើកបរដោយឈ្មោះ ស៊ុំ សុភាព ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិចាន់ល្អង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)។ +អ្នករួមដំណើរទី១: ភេទស្រី ពុំស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ) +អ្នករួមដំណើរទី២: ភេទស្រី (ពុំស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ សំរាកព្យាបាលនៅគ្លីនិចឯកជនរស្មី)
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរថយន្តបើកបរក្នុងទិសដៅពីជើងទៅត្បួងបត់ឆ្វេងឆ្លងផ្លូវ ចំណែកម៉ូតូបើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្រ្ចាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូមកបុកចំពីមុខផ្នែកខាងស្តាំនៃរថយន្តបណ្តាលអោយបោកដួលតែម្តង ។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង រួចប្រគល់អោយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ចំណែកសពប្រុស ០១ នាក់ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងសពស្រី ០១នាក់ទៀត យកទៅដំកល់នៅ វត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលទៅធ្វើបុណ្រតាមប្រពៃណី។
បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកស្លាប់ពីរនាក់ និងរងរបួសធ្ងន់ម្នាក់ បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូបុកស្លាប់ពីរនាក់ និងរងរបួសធ្ងន់ម្នាក់ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 1:08:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.