មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

នគរបាលព្រហ្មទណ្ឌកំរឹតស្រាល ស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់រួមនិងម៉ូតូមួយគ្រឿងធ្លាប់ជិះធ្វើសកម្មភាពឆក់និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការ រាជធានីភ្នំពេញធ្វើកាដេញប្រភិតចាប់ប្រភីងបាន កាលពីវេលាម៉ោង៨នង១០នាទីយប់ថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩ស្ថិតនៅចំណុចស្តុបកោសដូង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យមានមានឈ្មោះជុំ សីុដែន ហៅអាកណ្តៀវ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំទួលសង្កែ​ខណ្ឌឬស្សីកែវ ស្រុកកំណើតនៅម្តុំ បូរីលឹមឈាងហាក់ ភូមិអូដឹម សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
សមត្ថកិច្ចបន្តទៀតថាមុននិងធ្វើដេញនិងចាប់ខ្លួនសង្ស័យខាងលើនេះកម្លាំងកំពុងជិះល្បាតនៅតាមបណ្តោយផ្លូវ១៨២ស្តុបទេពផន ខណះនោះក៍ឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HO-5846ដែរជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញដោយធ្វើដំណើរទិសដៅពីលិចទៅកើតភ្លាមនោះកម្លាំងបានហៅឲ្យឈប់តែជនសង្ស័យមិនឈប់បានជិះម៉ូតូរត់គេចខ្លួនមកដល់ចំណុចកើតហេតុខាងលើត្រូវបានកម្លាំងសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង។បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាងបានចុះមកដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរឹតស្រាលនៃស្នងការរាជធានីភ្នំពេញបានបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងបន្ត។បន្ទាប់ពីបានសួរនាំរួចហើយ ជនសង្ស័យបានសារភាពថាធ្លាប់ធ្វើសកម្មភាពប្លន់មួយលើកកាលពីថ្ងៃទី១ ខែ៣ ឆ្នាំ២០១៨នៅចំណុចកែងនិងផ្លូវ១០៥ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។និងធ្លាប់ធ្វើសកម្មភាពឆក់ជាញឹកញាប់ក្នុងរាជធានីភ្នំពេញហើយក៏ជាប់គុគម្តងរួចមកហើយដែរនិងជាអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
បច្ចុប្បន្នជនសង្ស័យកំពុងតែសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាងរួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕
នគរបាលព្រហ្មទណ្ឌកំរឹតស្រាល ស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ នគរបាលព្រហ្មទណ្ឌកំរឹតស្រាល ស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់មុខសញ្ញាចោរឆក់ និងប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 12:46:00 AM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.