មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ស្រវឹងស្រារោម៉ូតូនៅមុខផ្ទះគេ កើតជាជម្លោះកាប់ដាច់-កដៃ

កណ្តាល៖ បុរសម្នាក់ស្រវឹងស្រា បានជិះម៉ូតូមកដល់មុខផ្ទះកសិករម្នាក់ រួចរោម៉ាស៊ីនម៉ូតូយ៉ាងខ្លាំង ភ្លាបៗនោះម្ចាស់ផ្ទះ ក៏ចេញមកប្រាប់ថា ឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអញ ធ្វើអោយជនសង្ស័យ ខឹងក៏ទៅយកកាំបិតមកកាប់ បណ្តាលអោយរងរបួសតែម្តង។

មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៌នេះកើតឡើងកាលពីវេលាម៉ោង ១៩.២០នាទី យប់ ថ្ងៃ អាទិត្យ ៤ រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាម ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះសុឹម ចាន់ថេត ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-ឃុំកើតហេតុមុខរបរ កសិករ រងរបួសដាច់ដៃឆ្វេងត្រឹមកដៃ កំពុងសំរាកព្យាបាលនៅគ្លីនិក២៤ម៉ោង អរិយក្សត្រ។ ជនសង្ស័យ ឈ្មោះ កា ឆវន្ត័ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរកម្មករសំណង់ ជនសង្ស័យ រត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ ។

សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
តាមប្រភពពីក្នលែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង ហើយ ជិះម៉ូតូរោទិ៍យ៉ាងខ្លាំងនៅមុខផ្ទះជនរងគ្រោះ ពេលនោះជនរងគ្រោះ បានប្រាប់ទៅជនសង្ស័យថាឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអញ ។ ជនសង្ស័យ ក៏ខឹងជនរងគ្រោះក៏បានជិះម៉ូតូទៅយកកាំបិត ហើយលបចូលកាប់ជនរងគ្រោះ ដែលឈរនៅគល់ស្វាយមុខផ្ទះ មិនដឹងខ្លួន បណ្តាលឲ្យដាច់-កដៃខាងឆ្វេងតែម្តង។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ករណីខាងលើនេះ កម្លាំង ប៉ុស្តិ៍កំពុងបន្ត ស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ។
ស្រវឹងស្រារោម៉ូតូនៅមុខផ្ទះគេ កើតជាជម្លោះកាប់ដាច់-កដៃ ស្រវឹងស្រារោម៉ូតូនៅមុខផ្ទះគេ កើតជាជម្លោះកាប់ដាច់-កដៃ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:59:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.