មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

​កម្មពារមានពិត​ រកឃើញហើយខ្មាន់កាំភ្លើង

ចាប់បានម្នាក់ហើយ ខ្មាន់កាំភ្លើងបាញ់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមនិងម្នាក់ទៀតរងរបួស សង្ស័យរឿងចោរលួចឡាន ដោយគ្រាន់តែទទួលទូរស័ព្ឌពីភាគីម្ចាស់បណ្តឹង ជាក្មួយឧកញ្ញា ជឹម សុខ
(ព្រៃវែង)៖ កូនលោកឧកញ៉ា ជឹម សុខ និងក្មួយដេញស្ទាក់បាញ់សម្លាប់បុរសម្នាក់ក្នុងថ្លុកឈាម និងរបួសម្នាក់ នៅស្រុកបាភ្នំ ពេលនេះសមត្ថកិច្ច ចាប់បានជនដៃដល់ម្នាក់ហើយ ត្រូវជាក្មួយលោកឧកញ៉ា ជឹម សុខ ឈ្មោះ ជឹម សាវិន ជាមន្ត្រីនគរបាលនៅស្រុកព្រះស្ដេច។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រភពព័ត៌មានច្បាស់ការបានបង្ហើបថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម គឺមានគ្នាពីរនាក់៖ ទី១ឈ្មោះ ជឹម រតនៈ តួរនាទីជាប្រធានផ្នែក អន្តោរប្រវេសន៍ស្រុកព្រះស្ដេច និងត្រូវជាកូនប្រុស លោកឧកញ៉ា ជឹម សុខ និងទី២ ឈ្មោះ ជឹម សាវិន ជាមន្ត្រីនគរបាលនៅស្រុកព្រះស្ដេច ត្រូវជាក្មួយលោកឧកញ៉ាជឹមសុខ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ន រ៉ាវុធ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរជាងម៉ៅការសំណង់ មានស្រុកកំណើតនៅ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ភេទ ប្រុស អាយុ ២៧ឆ្នាំ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង រងរបួសហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
សូមរំលឹក៖រឿងទិញរថយន្តបង់លុយមិនទាន់គ្រប់ ហើយម្ចាស់ដើមបានយករថយន្តនោះ ទៅជួលឲ្យជនជាតិចិនធ្វើឲ្យអ្នកទិញខឹង បានស្កាត់ទៅយករថយន្តពីជនជាតិ ចិនទាំងទទឹងទិស រួចបើក គេចទៅស្រុកកំណើត។ ស្រាប់តែម្ចាស់ដើម ស្រាវជ្រាវតាម GPS ដេញពីក្រោយ ប្ដឹងសមត្ថកិច្ចថាចោរៗ ទើបសមត្ថកិច្ចស្ទាក់បាញ់សម្លាប់អ្នកទិញរថយន្តតែម្ដង ព្រោះស្មានថា ចោរលួចរថយន្តដូចពាក្យបណ្ដឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣ នឹង ០០នាទីយប់ ថ្ងៃទី ២៣ មីនា ឆ្នាំ ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ប្រភពពីម្ដាយជនរងគ្រោះបានអះអាងថា កូនរបស់គាត់ ឈ្មោះ ម៉ន រ៉ាវុធ និងឈ្មោះ វ៉ាន ខេមរិន មិនមែនជាចោរ លួចរថយន្តទេ គឺរថយន្តនោះ ទិញបង់លុយមិនទាន់គ្រប់នៅខ្វះ ៣,០០០ ដុល្លារទៀត។
មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះដែលត្រូវគេបាញ់ស្លាប់ បានទិញរថយន្ត ម៉ាកព្រូសពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AF-2679 ។ ដោយបង់រំលោះ នៅខ្វះលុយ ៣,០០០ ដុល្លារទៀត ហើយម្ចាស់ដើមឈ្មោះ ផាន់ សុឌី ភេទ ប្រុស នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង បច្ចុប្បន្តជាជាងជួសជុលឡាននៅភ្នំពេញ បានជួលរថយន្តនោះ ឲ្យទៅជនជាតិចិន សម្រាប់ជិៈ។ ក្រោយមកជនរងគ្រោះឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្តខ្លួន ត្រូវម្ចាស់ដើមយកទៅជួលឲ្យចិន។ ទើបខ្លួនស្កាត់ទៅយករថយន្តនោះ ពីជនជាតិចិនទាំងទទឹងទិស។ រួចបើកពីភ្នំពេញ រត់គេចមក ផ្ទះជាមួយឈ្មោះ វ៉ាន ខេមរិន ទន្ទឹមនិងនោះ ឈ្មោះ ផាន់ សុឌី គិតថាទិញរថយន្តឲ្យលុយមិនទាន់គ្រប់ផង ហើយទៅយករថយន្ត ពីអតិថិជនអ្នកជួលបែបនោះទៀត និងមានបំណង គេចទើបខ្លួនស្រាវជ្រាវតាម GPS បើកឡានតាមពីក្រោយ និងទូរស័ព្ទប្ដឹងសមត្ថកិច្ច ថាចោរលួចរថយន្តខ្ញុំហើយ។
ជាមួយគ្នានោះ សមត្ថកិច្ច PM បានបើករថយន្តដេញតាម ពីក្រោយតាំងពីស្ពានអ្នកលឿង ផ្លូវជាតិលេខ ១ កាត់តាមផ្សារអ្នកលឿង បត់ចូលមកតាមផ្លូវជាតិលេខ ១១ ឆ្ពោះទៅទីរួមខេត្តព្រៃវែង លុះមកដល់កន្លែងផ្លូវបត់ទៅផ្សារស្នេហ៍ស្រុកបាភ្នំ រថយន្តនោះបានបើកបត់សំដៅទៅស្រុកបាភ្នំ ខណៈសមត្ថកិច្ច ប៉េអឹមតាមពីក្រោយ រួចបោះដៃឲ្យនគរបាលប៉ុស្តិ៍កំពង់សឹង ស្រុកព្រះស្ដេច គ្នាបីទៅបួននាក់ បើករថយន្តចេញមក ដាក់បារ៉ាស់កាក់ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ជាកន្លែងកើតហេតុ ពេលជនរងគ្រោះ បើករថយន្តមិនឈប់ និងគេចបារ៉ាស់ទៀតនោះ ទើបនគរបាលឈ្មោះ ជឹម រតនៈ តួរនាទីជាប្រធានផ្នែក អន្តោរប្រវេសន៍ស្រុកព្រះស្ដេច និងត្រូវជាកូនប្រុស លោកឧកញ៉ា ជឹម សុខ ជាមួយនាយប៉ុស្តិ៍កំពង់សឹង បានបាញ់រះស្រោចជាច្រើនគ្រាប់ មកលើជនរងគ្រោះ ដែលនៅក្នុងរថយន្ត បណ្ដាលឲ្យឈ្មោះ ម៉ន រ៉ាវុធ អ្នកទិញរថយន្ត និងជាអ្នកបើកបរ រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះ។
ដោយឡែកអ្នករួមដំណើរឈ្មោះ វ៉ាន ខេមរិន ត្រូវបាននគរបាលឃាត់ខ្លួនមកសួរនាំ ចំពោះករណីនេះលោក ឈួន គឹម សាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានថ្លែងនៅព្រឹកថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩ នេះថា កម្លាំងរបស់លោកមិនបានបាញ់ទេ គឺឆ្កាត់ពីក្រោយ រថយន្តសង្ស័យប៉ុណ្ណោះ ។ លោកបន្តថា អ្នកបាញ់អាចជាសមត្ថកិច្ចនគរបាល ដែលគេស្ទាក់ពីមុខ ហើយនេះជាករណីសង្ស័យ ចោរលួចរថយន្ត។
ទោះជាយ៉ាងណាជុំវិញការបាញ់ស្លាប់មនុស្សដោយសង្ស័យថា ចោរលួចរថយន្តនេះ លោក ព្រុំ សន្ធរ ស្នងការនគរបាល ខេត្តព្រៃវែង បានថ្លែងបញ្ជាក់ថា រឿងនេះមាន ២ ចំណុច ទី១ជនដែលស្លាប់ បានលួចឡាន និងមានពាក្យបណ្ដឹងនៅប៉ុស្តិ៍ និងមួយចំណុចទៀត គឺរឿងប្រុងជិៈឡានបុកនគរបាល មិនឈប់ពេលដាក់ឡានបាំង ទើបកើតជារឿនផ្ទុះអាវុធបណ្ដាលឲ្យស្លាប់៕

​កម្មពារមានពិត​ រកឃើញហើយខ្មាន់កាំភ្លើង ​កម្មពារមានពិត​ រកឃើញហើយខ្មាន់កាំភ្លើង Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:36:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.