មានទទួលផ្សាយពាណិជ្ជកម្ម Tel: 016 85 63 66

កាសែត ឯករាជ្យជាតិ

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

ក្មេងទំនើង៦ទៅ ៧នាក់ ដេញកាប់និស្សិតម្នាក់ រយះដៃម្ខាងនៅ ខណ្ឌចំការមន ក្នុងភូមិសាស្ត្រសង្កាត់ទួលទំពូងទី១

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលក្មេងទំនើង មានគ្នា ៦ ទៅ ៧នាក់ បានដេញតាមកាប់លើយុវជនម្នាក់ជានិស្សិត យ៉ាងអណាធិបតេយ្យប្រសាចពេញផ្លូវ ធ្វើឲ្យជនរងគ្រោះភ័យបានរត់ចូលហាងលក់ខោអាវមួយកន្លែង ដើម្បីអោយគេជួយ ។ ចំណែកជនសង្ស័យទាំងនោះ ក៏ប្រញាប់រត់គេចខ្លួនបាត់អស់តែម្តង។
មានទទួលធ្វើកាតវីស៊ីត មួយប្រអប់ត្រឹមតែ ១៤០០០ រៀល ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៧ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវ១៣៥ កែង ៤៦០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។
សេចក្តីណែនាំ៖ ពេលលោកអ្នក Download App ព័ត៌មានឯករាជ្យជាតិ រួច ត្រូវចុចលើ Setting បន្ទាប់មករកមើលពាក្យថា Unnown រួចគ្រីសទៅលើវា លោកអ្នកនឹងឃើញពាក្យថា Installing ហើយចុចនៅលើពាក្យនោះ លោកអ្នកនឹងឃើញសញ្ញា Logo សារព័ត៌មាន ឯករាជ្យជាតិ
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផែង សុខលីម ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិត ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានរងរបួស ត្រូវបានក្រុមស្ទាវទាំងនោះ កាប់រយះកំភួនដៃខាងឆ្វេង ចំមួយកំបិត។

មានទទួលផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងទូរស័ព្ទលេខ 016 85 63 66
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេមិនដឹងថា ភាគីទាំង២នេះមានរឿងអ្វីនោះទេ គ្រាន់តែឃើញ មានក្មេងស្ទាវ៦ទៅ៧នាក់ ជិះម៉ូតូ៣ទៅ៤គ្រឿង បានដេញតាមកាប់ជនរងគ្រោះ យ៉ាងអាណាធិបតេយ្យ ពេលនោះដោយសារតែជនរងគ្រោះភ័យពេក ក៏បានរត់ចូលទៅក្នុងហាងលក់ខោអាវមួយកន្លែង ឲ្យគេជួយនិងគេចពីជនសង្ស័យ ទើបក្រុមជនសង្ស័យដែលជាក្មេងស្ទាវទាំងនោះ ប្រញាប់ជិះរត់គេចខ្លួនបាត់អស់។ រីឯជនរងគ្រោះត្រូវបានបញ្ជូនតាមរ៉ឺម៉កកង់បួន ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងនោះដែរ ឪពុកជនរងគ្រោះបានសូមណូមពរ សុំឲ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់ និងបក្ខពួកដែលបានរួមគំនិតគ្នា កាប់កូនប្រុសគាត់បណ្ដាលអោយរបួសដៃធ្ងន់ធ្ងរ ខាងលើយកមកផ្តន្ទាទោសតាមច្បាប់ផង៕
ក្មេងទំនើង៦ទៅ ៧នាក់ ដេញកាប់និស្សិតម្នាក់ រយះដៃម្ខាងនៅ ខណ្ឌចំការមន ក្នុងភូមិសាស្ត្រសង្កាត់ទួលទំពូងទី១ ក្មេងទំនើង៦ទៅ ៧នាក់ ដេញកាប់និស្សិតម្នាក់ រយះដៃម្ខាងនៅ ខណ្ឌចំការមន ក្នុងភូមិសាស្ត្រសង្កាត់ទួលទំពូងទី១ Reviewed by សារព័ត៌មាន ឯករាជ្យជាតិ on 7:09:00 PM Rating: 5

No comments:

ទាញយកកម្មវិធី ព័ត៌មាន ឯករាជ្យជាតិ សំរាប់ទូរសព្ទ Android

Powered by Blogger.